Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដង្កោ ចុះហាមឃាត់សកម្មភាព ជីកកាយបូម យកដីខ្សាច់ អត់ច្បាប់មួយកន្លែង ក្នុងសង្កាត់សាក់សំពៅ

បានផុស

នៅ

អាជ្ញាធរជំនាញខណ្ឌដង្កោ សហការជាមួយអាជ្ញាធរសង្កាត់សាក់សំពៅ បានចុះធ្វើការហាមឃាត់សកម្មភាពប្រើគ្រឿងចក្រជីកកាយបូមយកដីខ្សាច់ទាំងបំពានផ្លូវច្បាប់ នៅក្នុងស្ទឹងព្រែកត្នោត នៃមូលដ្ឋាន សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ត្រីសាលាខណ្ឌដង្កោ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅមូលដ្ឋានសង្កាត់សាក់សំពៅ ផ្តល់ដំណឹងថា មានក្រុមហ៊ុនចិនមួយ បាននឹងកំពុងធ្វើសកម្មភាពប្រើគ្រឿងចក្រ ជីកកកាយដឹកជញ្ជូនយកដីខ្សាច់ ចេញពីក្នុងផ្ទៃស្ទឹងព្រែកត្នោត លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីជំនាញខណ្ឌដង្កោ ដោយសហការជាមួយអាជ្ញាធរសង្កាត់សាក់សំពៅ បានចុះធ្វើការហាមឃាត់ភ្លាមៗ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។

ប្រភពព័ត៌មាន ប្រាប់បន្តថា ក្រោយពីចុះទៅដល់ទីតាំងនោះ អាជ្ញាធរខណ្ឌដង្កោ ត្រួតពិនិត្យឃើញថា ទីតាំងដែលក្រុមហ៊ុនចិន កំពុងតែធ្វើសកម្មភាព ប្រើគ្រឿងចក្រកាយបូមយកដីខ្សាច់ នៅក្នុងផ្ទៃស្ទឹងព្រែកត្នោត ចំណុចភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ គឺមិនមានច្បាប់អនុញ្ញាតនោះទេ។ ដូច្នេះអាជ្ញាធរខណ្ឌដង្កោ បានធ្វើការផ្អាកដំណើរជាបណ្តោះអាសន្ន ដោយហាមដាច់ខាតមិន ឲ្យបន្តសកម្មភាពទៀតឡើយ។ ប្រសិនបើមិនអនុវត្ត តាមសេចក្តីណែនាំនោះទេ អាជ្ញាធរខណ្ឌដង្កោ នឹងមានវិធានរដ្ឋបាលតាមផ្លូវច្បាប់៕ (ដោយ)៖ រ៉ាវុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម