Connect with us

ព័ត៌មានជាតិ

លោក ប៉ុល ហំម យល់ព្រមធ្វើជាប្រធាន «គណបក្សកែទម្រង់កម្ពុជា»

បានផុស

នៅ

លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានយល់ព្រមឈរឈ្មោះ ជាបេក្ខជនប្រធាន «គណបក្សកែទម្រង់កម្ពុជា» ដែលគណបក្សនេះ នឹងដាក់ពាក្យស្នើសុំចុះបញ្ជីផ្លូវការ នៅក្រសួងមហាផ្ទៃនាចុង​ខែ​កក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២១ ខែកក្កដានេះថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ពោលគឺ​នៅចុងខែកក្កដានេះតែម្ដង រូបលោកនឹងដាក់ពាក្យស្នើសុំចុះបញ្ជី «គណបក្សកែទម្រង់កម្ពុជា» ផ្លូវការ ទៅក្រសួង​មហាផ្ទៃ។ លោកថា មកដល់ពេលនេះ ក្រុមការងាររបស់លោក បានស្នាម​មេដៃអ្នកគាំទ្រ​គ្រប់ចំនួនរួចហើយ។

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «នៅតែប៉ុន្មានថ្ងៃទៀតនេះ ខ្ញុំនឹងឡើងទៅភ្នំពេញ ហើយយើងកំពុង​រៀប​ចំស្នាមមេដៃ រៀបចំអត្តសញ្ញាណប័ណ្ឌកូបពីហ្នឹងឲ្យស្រួលបួល ហើយពិនិត្យមើលលក្ខន្តិកៈម្ដងទៀត ដើម្បីដាក់ជូន​ទៅក្រសួងមហាផ្ទៃ ហើយប្រហែលគិតថា ជាចុងខែហ្នឹង ក្នុងអាទិត្យហ្នឹង ចុងខែហ្នឹង យើងនឹងដាក់ហើយ ដើម្បី​បំពេញសុពលភាព»។

ជាមួយគ្នានេះស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» លោក អ៊ូ ច័ន្ទរ័ត្ន បានឲ្យដឹងដែរថា នៅអំឡុងខែតុលា ឆ្នាំ២០​២១​ខាងមុខ «គណបក្សកែទម្រង់កម្ពុជា» ក៏នឹងរៀបចំសមាជដើម្បីជ្រើសរើសលោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ជាប្រធានគណបក្សថ្មីមួយនេះផងដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានស្នើឯកឧត្ដម ប៉ុល ហំម ហើយៗ ហើយសមាជិកនៅក្នុងក្រុម ដែល​ជាស្ថាបនិកទូទៅ ទាំងក្រៅប្រទេស ក្នុងប្រទេស យើងឯកភាពថា អញ្ជើញឯកឧត្ដម ប៉ុល ហំម ជាប្រធាន…។ មក​ដល់​ពេលនេះលោក (ប៉ុល ហំម) ទទួលសំណើហ្នឹងហើយ ទទួលសំណើជាប្រធានហ្នឹងណា»។

គួររំលឹកថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចេញលិខិតមួយ ដោយបានក្រើនរំលឹកដល់លោក ទិន សៃ ជាស្ថាបនិក «​គណ​បក្សកែទម្រង់កម្ពុជា» ថា គណបក្សនេះ ពុំទាន់បានចុះឈ្មោះក្នុងបញ្ជី គណបក្សនយោ​បាយ​ នៅក្រសួងមហាផ្ទៃផ្លូវការនៅឡើយទេ។

ក្នុងរយៈពេលកន្លងមក​នេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា «គណបក្សកែទម្រង់កម្ពុជា» កំពុងធ្វើ​សក​ម្មភាពនយោ​បាយ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន ដែលសកម្មភាពទាំងនេះ គឺជាការអនុវត្តបំពានទៅនឹងបញ្ញត្តិមាត្រា៩ និងបញ្ញត្តិមាត្រា១៩ថ្មី នៃច្បាប់ស្ដីពី គណបក្សន​យោ​បា​យ។

ដូច្នេះ «គណបក្សកែទម្រង់កម្ពុជា» ត្រូវបញ្ឈប់នូវរាល់សកម្មភាព នយោបាយនៅតាមមូលដ្ឋាន រហូត​ដល់គណបក្សនេះ បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាម​ស្មារ​តី នៃលិខិតរបស់ក្រសួងម​ហាផ្ទៃ ដូចបានចុះក្នុងយោងខាងលើ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម