Connect with us

ព័ត៌មានជាតិ

ឆេះទូក​កណ្ដាលសមុទ្រ ម្នាក់ស្លាប់ ១០ នាក់រួចជីវិត

បានផុស

នៅ

ហេតុការណ៍អគ្គិភ័យឆេះទូកឈើរត់ឈ្នួលមួយនៅកណ្ដាលសមុទ្រ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១០ នាក់ត្រូវសង្គ្រោះទាន់ពេល។

ទូកឈើរត់ឈ្នូលមួយគ្រឿង ខណៈកំពុងធ្វើដំណើរតាមសមុទ្រស្រាប់តែផ្ទុះបែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅលើផ្ទៃសមុទ្រជាហេតុធ្វើឱ្យអ្នកដំណើរនាំគ្នាលោតចុះទឹកគេចចេញពីអណ្តាតភ្លើង ដែលមានផ្សែងខ្មួលខ្មាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ បានកើតមានឡើងនៅម៉ោង ១០៖២០នាទីព្រឹក​ថ្ងៃទី២១ ខែកក្តដាឆ្នាំ២០២១  ស្ថិតនៅចំណុច ចន្លោះពីផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង​ ក្នុងដំណើរឆ្ពោះទៅកាន់ដីគោកខេត្តព្រះសីហនុ។ ម្ចាស់ទូកបានប្រាប់ថា​ មូលហេតុនៃការឆេះ មកពីធ្លាយទុយោប្រេងម៉ាស៊ីន ទៅប៉ះនិងបំពង់ស៊ីម៉ាំង ទើបធ្វើឱ្យឆេះតែម្ដង។

សមត្ថកិច្ចក្រុងកោះរ៉ុងបានឲ្យដឹងថា ក្រោយមានឧបទ្ទវហេតុកើតឡើងគេបានឃើញទូកអូប័រល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានមកធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋដែលជនរងគ្រោះកំពុងតោងធុងនិងបន្ទះស្នោរបណ្តែតខ្លួននៅលើផ្ទៃទឹក។សមត្ថកិច្ចបានឲ្យដឹងថា ទូកយន្តដែលឆេះនេះ មានដឹកមនុស្សប្រុសស្រីចាស់ក្មេងចំនួន១១នាក់។

ទូកដឹកបន្លែ​ចំនួន១គ្រឿងនេះមានទំហំ ទទឹង៣.៤ម៉ែត្រ​ បណ្តោយ១៣ម៉ែត្រ​ ម៉ាស៊ីន១៣០សេស​ ​ម្ចាស់ឈ្មោះ រត្ន័​ ឧត្តម​ ភេទប្រុស​ អាយុ២៦​ ឆ្នាំ​ ទីលំនៅបច្ចុប្ប​ន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​។  

សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់តៃកុងទូក​​ ​នៅលេីទូកមានដឹកមនុស្សចំនួន១១នាក់​ ស្រី០៥​នាក់បានចេញដំណេីរពីផែសហគមន៍ភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងទៅផែ៥២​ សង្កាត់១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ​លុះដល់កន្លែងកេីតហេតុ​ ម៉ាស៊ីនបានធ្លាយទុយោប្រេង​ ប៉ះនឹងបំពង់ស៊ីម៊ាំងម៉ាស៊ីនទូកបណ្តាលឱ្យមានភ្លេីងឆាបឆេះ​យ៉ាងខ្លាំង។

ករណីនេះបណ្តាល ជនរងគ្រោះជាអ្នកដំណើរម្នាក់ ឈ្មោះហ៊ីង​ ស្រស់​ ភេទស្រី​ អាយុ៥០ឆ្នាំស្លាប់​។ សពរស់នៅភូមិដេីមថ្កូវ​ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ដោយឡែកបុរសតៃកុងទូកបានរងរបួសធ្ងន់ផងដែរ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម