Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាលួចម៉ូតូម្នាក់ ខណៈ២នាក់ទៀតកំពុងគេចខ្លួន​

បានផុស

នៅ

​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​បក្ខពួក៣​ត្រូវបាន​កម្លាំងសមត្ថកិច្ចធ្វើ​ការឃាត់ខ្លួន​យក​ទៅ​សួរនាំ​ និង​ដកហូត​សម្ភារៈ​ឆ្កឹះ​សោរ​ម៉ូតូ​មួយចំនួន​។

ការឃាត់ខ្លួននេះ​បាន​ធ្វើឡើ​ង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាបភ្លឺ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្នុង​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ​ហេង សេងហួ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់នៅ​ភូមិ​ចោមចៅ​ទី​៣ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​២ ​ឈ្មោះ ​អា​តាស ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ គេចខ្លួនបាត់​។ ទី​៣​ឈ្មោះ​ អាសូ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិត​ប្រក​ដ គេចខ្លួនបាត់​។

តាម​ប្រភពព័ត៌មានបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន កម្លាំង​សមត្ថកិច្ចរបស់​ប៉ុស្តិ៍នគរបាល​ចោម​ចៅ​ទី​២ បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ងាយ​រងគ្រោះ បន្ទាប់មក​ក៏​ឃើ​ញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុបជ្រុង ពណ៌​ទឹក​ប៉ិច ជិះ​គ្នា​៣​នាក់ ភ្លាមនោះ​កម្លាំង​ក៏​ហៅ​ឱ្យ​ឈប់​ដើ​ម្បី​ត្រួតពិនិត្យ តែ​ពួកគេ​មិន​ព្រម​ឈប់​ក៏​ព្យាយាម​រត់គេចខ្លួន​ទើប​កម្លាំង​សមត្ថកិច្ច​ដេញ​រហូត​ចាប់បាន​ម្នាក់​ ចំណែក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់​។

ក្រោយ​ឃាត់ខ្លួន​បាន ​សមត្ថកិច្ច​បាន​ឆែកឆេរក​ឃើ​ញ​ដែក​សម្រាប់​ឆ្កឹះ​សោ ក ​ម៉ូតូ​មួយចំនួន ទើ​ប​ធ្វើ​ការឃាត់ខ្លួន​បញ្ជូនទៅ​ផ្នែក​ព្រហ្មទណ្ឌ​ដើ​ម្បី​ចាត់ការ​តាមច្បាប់​៕​

អត្ថបទ ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤២ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥៤ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម