Connect with us

ព័ត៌មានជាតិ

បុរស​​រត់​កង់​បី​ម្នាក់ ​បាន​ដេកស្លាប់​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក

បានផុស

នៅ

​បុរស​ជា​អ្នករត់​កង់​បី​ម្នា​ក់ បាន​ស្លាប់​នៅ​លើ​ម៉ូតូ​កង់​បី​របស់​ខ្លួន​ ដែល​ចត​នៅមុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​ ឋិត​ក្នុង​សង្កាត់​ចំការ​សំរោង ​ក្រុង​បាត់ដំបង​ ដោយ​មិន​ដឹង​មូលហេតុ​ នៅ​ព្រឹក​ថ្ងៃទី​២១​ ខែកក្កដា​ ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោងតាម​សាក្សី​ ដែល​ស្និត​ជាមួយ​ជនរងគ្រោះ​បាន​ចេញ​មុខ​មក​បញ្ជាក់​ថា មុន​កើតហេតុ​ជនរងគ្រោះ​មានឈ្មោះ ​ផន ចិន្តា ​ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មាន​មុខរបរ​រត់​”​ផាស​អាប់​”​រស់នៅ​បណ្តោះអាសន្ន​នៅ​ក្នុង​ភូមិ​ទួល​តា​ឯក ​សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង ​តែង​មាន​ជំងឺ​ប្រចាំកាយ​ច្រើន​មុខ ​មានដូចជា​ជំងឺ​ក្រិន​ថ្លើម ​និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។

​ប្រភព​ដដែល​បន្តថា ដោយសារ​សភាព​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​កន្លងមក​បាន​ពឹង​ពាក់​ខ្លួន​ឲ្យ​ជូន​ទៅ​រក​គ្រូខ្មែរ​នៅឯ​ស្រុក​សំឡូត​ ដើម្បី​ព្យាបាល​រោគ​ដោយ​ខ្លួន​ជា​អ្នក​បើក​ម៉ូតូ​ រីឯ​ជនរងគ្រោះ​អង្គុយ​ផង​និង​ដេក​ផង​នៅ​ផ្នែក​ខាងក្រោយ ​លុះដល់​ពាក់​កណ្តាល​ផ្លូវ​ចំណុច​វាល​ចម្បាំង​គាត់​បាន​និយាយ​សាកសួរ​ទៅ​រក​អ្នកជំងឺ​ តែ​គាត់​មិន​តបត​ស្ងាត់​មាត់​ឈឹង​លែង​ឆ្លងឆ្លើយ​រហូត​គាត់​មិន​អស់ចិត្ត​ ខ្លួន​ក៏​ឈប់​ម៉ូតូ​កង់​បី​ ដើម្បី​សួរនាំ​ពី​អាការរោគ​ទើប​ដឹង​ថា ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ​នៅ​ថ្ងៃ​ដដែល​ក្រោយ​ពេល​ដែល​ខ្លួន​បាន​ដឹង​ថា ​ជនរងគ្រោះ​ស្លាប់​ខ្លួន​ក៏បាន​ដឹក​វិលត្រឡប់​បក​ក្រោយមក​ខេត្ត​វិញ​ទាំង​មិនបាន​ដឹង​ថា ​ជនរងគ្រោះ​មាន​ទីលំនៅ​នៅឯណា​ផង​ហើយក៏​សម្រេចចិត្ត​ដឹក​សាកសព​មក​ទុក​នៅ​ចំណត​ម៉ូតូ​របស់​គាត់​នៅមុខ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ នៅ​ព្រលប់​ថ្ងៃទី​២០ ​ខែកក្កដា ​ឆ្នាំ​២០២១​ ហើយ​ទុកចោល​រហូតដល់​ព្រឹក​ឡើង​ថ្ងៃទី​២១​ ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ធ្វើដំណើរ​ជិតខាង​មក​មើល​តែ​ម្តង​។​

​ករណីនេះ​ ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​លើ​សាកសព​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​កាយ​កម្រិត​ធ្ងន់ធ្ងរ​ប្រាកដ​មែន​ រួច​ប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​កិច្ច​តាម​បែប​សាសនា​និ ង​បូជា​នៅ​ក្នុង​វត្ត​ប​ច្ឆា​ក្រុង​បាត់ដំបង​តែ​ម្តង​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម