Connect with us

ព័ត៌មានជាតិ

រថយន្ត​ធន​ធំ​មួយ​គ្រឿង​ដឹក​ឈើ​ផ្ទះ​ចាស់​លួច​បង្កប់​ឈើ​ថ្មី ត្រូវ​​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប

បានផុស

នៅ

ចុះបង្ក្រាបករណី​រថយន្ត​ធន​ធំ​មួយ​គ្រឿង​ ដឹក​ឈើ​ផ្ទះ​ចាស់​លួច​បង្កប់​ឈើ​ថ្មី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ និង​វាស់វែង ដើម្បី​បញ្ជូន​ទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កក្ដដា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ ដឹកនាំ​ដោយ លោក អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការរង ស្រុក​អន្លង់វែង​ចុះ​សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ចំនួន​០២​នាក់​ដឹកនាំ ដោយ លោក វុន វ៉ាន់ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ចុះ​វាស់វែង​ឈើ​ ដែល​ចាប់​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ រថយន្ត​ចំនួន​០១​គ្រឿង​ម៉ាក​HiNO ក្បាល​ខៀវ​លាយ​ស ពាក់​ស្លាក​លេខ​៣A.០៨៥៤ ស្វាយរៀង ដឹកឈើ​ផ្ទះ​ចាស់​លួច​បង្កប់​ឈើ​ថ្មី នៅ​ចំណុច​ភូមិ អូរ​គូ​គី​លើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​មាន​ម្ចាស់​ឈ្មោះ ឆន កៀន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​រ ស់នៅ​ភូមិ​ខ្នារ ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

​លទ្ធផល​បង្ក្រាបមាន​ដូចជា៖ ១. ឈើ​ផ្ទះ​ចាស់ សសរ​ចំនួន​១៥​ដើម =1,575 ម៉ែត្រគូប, ឈើ​គ្រឿង ចំនួន ៩១​ដុំ​=3,154​ម៉ែត្រគូប, ២. ឈើ​ថ្មី ក្តារ​ក្រាល ចំនួន​៦៨​សន្លឹក​=2,40​ម៉ែត្រគូប, ឈើ​គ្រឿង​ខ្នាត​ចម្រុះ​ចំនួន​១៤២​ដុំ​=៨,០០៥៥​ម៉ែត្រគូប​, សរុប​ឈើ​ទាំងចាស់​និង​ថ្មី មាន​ចំនួន​១៥,១៨៤ ម៉ែត្រគូប​​។

​បច្ចុប្បន្ន វត្ថុតាង​ខាងលើ​បាន​យក​ទៅ​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕

ត្ថបទ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម