Connect with us

ព័ត៌មានជាតិ

បុរសចំណាស់ចេញពីគុក មិនកែ ជក់ថ្នាំញៀន បំផ្លាញទ្រព្យ វាយប្រពន្ធកូន ត្រូវអាវុធហត្ថឃាត់ខ្លួន

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យវ័យចំណាស់ម្នាក់ធ្លាប់ជាប់គុក ចេញមកវិញមិនកែខ្លួន ជក់ថ្នាំញៀនទៀត មកដល់ផ្ទះបំផ្លាញព្រទ្យសម្បត្តិ និងវាយប្រពន្ធកូនឱ្យរបួស ត្រូវអាវុធហត្ថឃាត់ខ្លួនបាននៅល្ងាចថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១។ ការឃាត់ខ្លួនជនសង្ស័យនេះ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីប្តីបំផ្លាញព្រទ្យសម្បត្តិ និងវាយប្រពន្ធកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយ​ពីទទួលបានពាក្យប្តឹង លោកបានដឹកនាំ​កម្លាំងអាវុធហត្ថ១ក្រុមចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យត្រូវជាប្ដីមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ ធ្លាប់ជាប់គុក១ឆ្នាំមកហើយ ពេលចេញពីគុកមកវិញ មិនគិតរកសីុ ដើរជក់ថ្នាំញៀនឡើងចង់ឆ្កួត មកដល់ផ្ទះវាយព្រទ្យសម្បត្តិ និងប្រពន្ធកូនមិនដែល​លោះថ្ងៃឡើយ។ លុះនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ប្ដីគាត់មកពីជក់ថ្នាំញៀនវិញបានវាយ​ព្រទ្យ​សម្បត្តិ និងប្រពន្ធកូនឱ្យរងរបួសគ្រប់គ្នារហូតស៊ូទ្រាំនឹងប្តីធ្វើបាបបន្តទៀតមិនបាន ក៏ដាក់ពាក្យប្តឹងឱ្យអាវុជហត្ថឃាត់ខ្លួនតែម្តង។

ដោយផ្អែកលើពាក្យបណ្ដឹង​ និងការស្ដាប់ចម្លើយរបស់ជនសង្ស័យ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយទទួលតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម