Connect with us

ព័ត៌មានជាតិ

របៀបវារៈចំនួន៣ ត្រូវបានពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំ រវាងលោក ជិន ម៉ាលីន ជាមួយតំណាង OHCHR

បានផុស

នៅ

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលជាតំណាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅ​ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ ស្តីពី ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ (TWG-LJR) ជាមួយសហប្រធានលោក Pradeep Wagle តំណាងប្រចាំប្រទេស នៃការិយា​ល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖

១. វឌ្ឍនភាពនៃការអនុវត្តសូចនាករតាមដានរួម ស្តីពី កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ឆ្នាំ២០១៩-២០២៣ (2019-2023 JMI-LJR) ។

២. លទ្ធផលនៃកិច្ចសហការ និង ការអនុវត្តការងារអាទិភាពមួយចំនួន របស់ក្រសួងយុត្តិធម៌ រួមមានដូចជា៖ យុទ្ធនាការដោះស្រាយការ កកស្ទះសំណុំរឿងនៅតាមតុលាការ ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ការរៀបចំយន្តការជំនួយផ្នែកច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងផែនការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ជាដើម។ល។

៣. ការងារបន្ត ដែលត្រូវសហការធ្វើរួមគ្នា ពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាង នៃអង្គភាពនានាក្រោមឱវាទក្រសួងយុត្តធម៌ តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ប្រមាណ៧០រូបផងដែរ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម