នៅកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ជាស្ត្រីចំនួន៤២នាក់ បាននិងកំពុងឈរជើង នៅតាមតំបន់ការពារធម្មជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នៅកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ជាស្ត្រីចំនួន៤២នាក់ បាននិងកំពុងឈរជើង នៅតាមតំបន់ការពារធម្មជាតិ

បានផុស

នៅ

ក្រសួងបរិស្ថាន បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា នៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង១២០០នាក់នៅទូទាំងប្រទេស មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន៤២នាក់ បាននិងកំពុងឈរជើង នៅតាមតំបន់ការពារធម្មជាតិទាំង២០ខេត្ត ជាមួយមន្ត្រីឧទ្យានុរក្សជាបុរស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបរិស្ថាន បានលើកឡើងថា ទោះបីជាការងារ ជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់»។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ពិតជាមានមោទកភាព ដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់ អាចក្លា​ហាន មានមនសិការជាតិខ្ពស់ ក្នុងការថែរក្សាធនធានធម្មជាតិ ដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services