Connect with us

ព័ត៌មានជាតិ

កម្ពុជាប្តេជ្ញារក្សាឱ្យបាននិរន្តរភាពប្រព័ន្ធ​​ស្បៀងនៅឆ្នាំ២០៣០

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្តេជ្ញាថា កម្ពុជានឹងរក្សាឱ្យបាននូវនិរន្តរភាពប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០ ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ប្រកបដោយគុណភាព សុវត្ថិភាព និងសុខុមាលភាពជូនដល់ប្រជាជនគ្រប់រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ បានមានប្រសាសន៍ថាដើម្បីរក្សាឱ្យបាន​និរន្តរ​ភាព​ប្រព័ន្ធស្បៀងនៅឆ្នាំ២០៣០  កម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយកសិកម្មកម្ពុជាឱ្យទៅជា​កសិកម្ម​​ទំនើប​មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូល វិបុល​ភាព និងសុខុមាលភាព។

ថ្លែង នៅក្នុងកិច្ចប្រជុំលើកទី១០ តាមប្រព័ន្ធ វីដេអូ ជាមួយក្រុមការងារបច្ចេកទេសចម្រុះដើម្បីពិភាក្សា និងពិនិត្យវឌ្ឍ​នភាព​លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ  លោករដ្ឋមន្ត្រី​បានស្នើឱ្យរួមគ្នាអនុវត្តគោល​នយោ​បាយ​​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​២០២១-២០៣០ ដោយបន្តជំរុញការអនុវត្ត​កសិ​កម្មល្អ “GAP” បង្កើតកសិដ្ឋាន GAP/​សហគមន៍​កសិកម្ម GAP ផលិត​កម្មកសិកម្មតាមកិច្ចសន្យា។ បង្កើនផលិតភាព ពិពិ​ធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូប​នីយកម្ម ការប្រើ​ប្រាស់​បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាវៃឆ្លាតនឹងអាកាសធាតុ បង្កើនផលិតភាព និងប្រសិទ្ធភាពប្រើ​ប្រាស់ធន​ធានដីទឹក​និង​ធនធានសេនេទិក​ និងការ​ប្រឹក្សា​បច្ចេកទេសកសិកម្មទំនើប។​

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាងនេះក៏ត្រូវបង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្ម (ទឹកផ្លូវភ្លើង និង​ហិរញ្ញវត្ថុ​) និងបង្កើន​ឥណ​ទាន​កសិកម្ម​ដែលមានការប្រាក់ទាប បន្ទូរបន្ថយនូវរបាំងបច្ចេកទេស និងលក្ខខណ្ឌ​តម្រូវ​នានា និង​កសិធុរកិច្ចស្បៀង​អាហារ “ការផ្គត់ផ្គង់ស្បៀងអាហារគ្មានព្រំដែន ​បង្កើត​ឱ្យ​មាន​ការស្តុកស្បៀង​អាហារ និងប្រព័ន្ធស្បៀងបម្រុង​ជាសាកលទាំង​ក្នុង​តំបន់ក្នុងប្រទេស និងតាម​សហគមន៍។

ត្រូវសហការអនុវត្ត និងគិតគូរប្រើប្រាស់ស្បៀងអាហារវៃឆ្លាតនៅពេលអនាគត ដោយពិនិត្យផលិតផលដែលមានអាហារូបត្ថម្ភខ្ពស់ដូចជាសណ្តែក បន្លែស្លឹកខៀវ ផែ្ល និងមើម ផ្លែឈើសំខាន់ៗ សាច់ ត្រី ស៊ុត ទឹកដោះគោ និងអនុផលព្រៃឈើ ដែលមាននៅតាមមូលដ្ឋានជាដើម។

លោករដ្ឋមន្ត្រី សង្ឃឹមថា អន្តរស្ថាប័នពាក់ព័ន្ធទាំងអស់នឹងចូល​រួមសហការដើ​តាម​ផែនទី​បង្ហាញ​ផ្លូវនេះ ដើម្បីឆ្ពោះទៅសម្រេចគោលដៅចំបងសម្រាប់ប្រទេសជាតិយើង គឺការធានាឱ្យ​បាននូវសន្តិសុខស្បៀង អាហា​រូបត្ថម្ភ ប្រកបដោយគុណភាព សុវត្ថិភាព និងសុខុមាលភាពជូនដល់ប្រជាជនគ្រប់រូប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម