Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង​ដាក់បម្រាមគោចរពេលយប់ក្នុង​ស្រុក​៣

បានផុស

នៅ

រដ្ឋបាលខេត្តកោះកុង នឹងដាក់បម្រាមពេលយប់ ក្នុងស្រុកចំនួន ៣ នៃខេត្តកោះកុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ខណៈបន្តរកឃើញអ្នកឆ្លងជំងឺកូវីដនៅក្នុងភូមិសាស្រ្តខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នឹងបន្តដាក់បទបញ្ជាដល់អាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិលចំពោះការចរាចរណ៍ចូលចេញពេលយប់រហូតដល់ជិតភ្លឺ។

គឺមិនអាចដកថយបានទេចំពោះការអនុវត្តវិធានការបិទផ្អាកការចរាចរណ៍ចាប់ពីម៉ៅង៩យប់ដល់ម៉ោង៤ជិតភ្លឺប្រចាំថ្ងៃ ស្របពេលការរីករាលដាលជំងឺកូវីដក្នុងសហគមន៍នៅតែជាក្តីព្រួយបារម្ភរបស់អាជ្ញាធរមន្រ្តីជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់អ្នកសារព័ត៌មានក្រោយអមដំណើរលោកនាយឧត្តមសេនី យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិអំឡុងពេលចុះពិនិត្យអគារព្យាបាលជំងឺកូវីដនៃមជ្ឈមណ្ឌលស៊ូននឹង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គូសបញ្ជាក់រសៀលថ្ងៃទី២១ ខែកក្កដាថា លោកស្រីពន្យាដាក់បំរាមគោចរផ្អាកបណ្តោះអាសន្នរាល់ការធ្វើដំណើរចេញចូលក្រុងស្រុកពេលយប់ ព្រោះស្ថានភាពមិនទាន់អាចគ្រប់គ្រងបាន១០០ភាគរយលើទប់ស្កាត់ជំងឺកូវីដសព្វថ្ងៃ។

លោកស្រីអភិបាលខេត្ត កោតសរសើរដល់កិច្ចអនុវត្តការងារកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធលើវិធានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលប្រតិបត្តិការ រីឯពលរដ្ឋក៏បានចូលរួមសហការណាស់ដែលដោយគោរពអនុវត្តនូវបទបញ្ជានេះ ក្នុងគោលដៅធ្វើយ៉ាងណាប្រយុទ្ធនឹងជំងឺកូវីដ១៩កំពុងបង្កផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចសង្គម។

គួរកត់សម្គាល់ថា ១២ថ្ងៃមកហើយដែលក្រុមអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល បានអនុវត្តវិធានការពិនិត្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នពេលយប់ គ្រានៅសេសសល់​៣ថ្ងៃ​បម្រាមនឹងបិទបញ្ចប់ ប៉ុន្តែត្រូវបានលោកស្រីអភិបាលបន្តណណែនាំឱ្យបន្តគោរពអនុវត្តបន្ថែមទៀត។
អាជ្ញាធរស្រុកបុទុមសាគរ សម្រេចបិទការធ្វើដំណើរចេញ-ចូល នៅក្នុងភូមិសាស្ត្រ ភូមិថ្មស ស្ថិតនៅក្នុងឃុំថ្មស ជាបណ្តោះអាសន្នរយៈពេល ៥ថ្ងៃ ដោយចាត់ទុកជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

ដោយឡែកនៅឯស្រុកបូទុមសាគរវិញ បានប្រកាសបិទជាបណ្តោះអាសន្នរយៈពេលចំនួន៥ថ្ងៃនេះផងដែរ ធ្វើឡើងចំនួន៤ទីតាំង រួមមាន៖ទី១ផ្លូវទៅវត្តចំលងគោ ទី២ ផ្លូវទៅឃុំតានូន ទី៣ផ្លូវត្រឡប់មកទីរួមស្រុក និងទី៤ផ្លូវទៅភូមិឈើត្រាវ ដើម្បីផ្តល់ឱកាសដល់ក្រុមការងារស្រាវជ្រាវចំពោះបុគ្គលដែលសង្ស័យជាប់ពាក់ព័ន្ធ អ្នកផ្ទុកកូវីដ-១៩ និងចុះពិនិត្យយកសំណាកប្រជាពលរដ្ឋទូទាំងភូមិថ្មស។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ជឿជាក់ថា វិធានការរដ្ឋបាល និងសុខាភិបាលយ៉ាងដូច្នេះ ក្នុងគោលដៅកាត់ផ្តាច់នូវខ្សែចម្លងដោយធានាបានប្រសិទ្ធិភាពនៃការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិ ខណ:ថ្មីៗនេះដែរ ចំនួនអ្នកឆ្លងនៅបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។

តួលេខពីមន្ត្រីជំនាញសុខាភាលនៃមណ្ឌលសុខភាពថ្មស បង្ហាញថា គិតត្រឹមថ្ងៃទី១៦ មិថុនា ដល់ថ្ងៃទី ២០ កក្កដា ២០២១ មានអ្នកឆ្លងសរុបដល់ទៅ ១៨០នាក់ ស្រី៩៩នាក់ រួចទៅហើយ។
ដំណើរការបិទធ្វើដំណើរចេញ-ចូល នៅក្នុងភូមិថ្មស ជាបណ្តោះអាសន្ននេះ គឺចាប់អនុវត្តពីម៉ោង សូន្យ នាទី ថ្ងៃទី២២ ដល់ថ្ងៃទី ២៦ កក្តដា ឆ្នាំ២០២១។

ភូមិថ្មស ជាទីប្រជុំជនមួយ នៅដាច់ដោយឡែកពីបណ្តាភូមិនានារបស់ឃុំថ្មស ប្រជាពលរដ្ឋរស់នៅទីនោះរស់ នៅតាមបែបប្រមូលផ្តុំ និងប្រកបមុខរបរនេសាទសមុទ្រ ធ្វើកសិ​កម្ម។

គ្មានអ្វីប្រែប្រួលទេនោះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល ត្រៀមធ្វើតេស្តរហ័សនៅតាមខ្នងផ្ទះពលរដ្ឋ និងអ្នកនៅ​លើទូកនេសាទមួយចំនួន ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩។ ប្រសិនបើរកឃើញនឹងយកទៅព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកបុទុមសាគរ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែ កក្កដានេះ ការធ្វើតេស្តលើអ្នកពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ មានចំនួន ១.៧០១នាក់ ក្នុងនោះនៅភូមិថ្មស គឺមានហា​និភ័យខ្ពស់ជាងគេ មានចំនួន ១.០២៣នាក់ បានតេស្តរួចហើយ៕ អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម