ការចិញ្ចឹមជ្រូក ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងឈានទៅប្រកួតប្រជែង ក្នុងតំបន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការចិញ្ចឹមជ្រូក ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងឈានទៅប្រកួតប្រជែង ក្នុងតំបន់

បានផុស

នៅ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលប្រាក់ចំណេញរាប់រយលានដុល្លារ បន្ទាប់​ពីមានការគ្រប់គ្រងការនាំចូលជ្រូករស់បានល្អ ពីក្រសួងកសិកម្ម ដោយបានធ្វើឱ្យមានតុល្យភាពគ្នារវាងតម្រូវ​ការ និងការផ្តត់ផ្គង់ ជាពិសេសបានរក្សាស្ថេរភាពតម្លៃជ្រូករស់ ជូនអ្នកចិញ្ចឹមក្នុងស្រុក និងអ្នកទទួល​ទានសាច់​ជ្រូកបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមអ្នកចិញ្ចឹមសត្វលើកឡើងថា “រយៈពេល២ឆ្នាំចុងក្រោយនេះ ល្បឿននៃផលិតកម្មក្នុងស្រុកបានកើនឡើងខ្ពស់ ដោយកសិដ្ឋានខ្នាតពាណិជ្ជកម្ម និងរោងចក្រផលិតចំណីសត្វ បានបន្តពង្រីកជាបន្តបន្ទាប់ និងបានបង្កើតការងារផ្ទាល់រាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ និងបានស្រូបយកកសិផលរាប់ម៉ឺនតោន ដើម្បីបំលែងធ្វើចំណីសត្វដូចជា ពោត ចុងអង្ករ ដំឡូងមី កន្ទុក ជាដើម។ ជាពិសេសទៀត វិស័យចិញ្ចឹមជ្រូកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអាចប្រកួតប្រជែងជាមួយប្រទេសនានា ក្នុងតំបន់នាពេលខាងមុខផងដែរ”។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បើការចិញ្ចឹមជ្រូកនៅតែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម កម្ពុជានឹងមានលទ្ធភាពផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេសដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លីខាងមុខ ពីព្រោះថា គិតត្រឹមរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាអាចផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារបានចាប់ពី ៨០ ទៅ៨៥ ភាគរយទៅហើយ។

លោកលើកឡើងដែរថា មូលហេតុដែលវិស័យចិញ្ចឹមជ្រូក មានសន្ទុះបែបនេះ ដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជា ការផ្ដល់ដើមទុនលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជាដើម ហើយកត្តាដ៏សំខាន់មួយទៀត គឺកម្ពុជាគ្រប់គ្រងបានដោយល្អ លើការនាំចូលជ្រូកពីប្រទេសជិតខាង។

លោកបានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន ឈ្មួញគឺជាអ្នកកំណត់ការនាំជ្រូកចូលពីប្រទេសជិតខាង។ មានន័យថា ពួកគេនាំចូលតាមទំនើងចិត្ត មិនអាចគ្រប់គ្រងបានទេ ទើបធ្វើឲ្យវិស័យចិញ្ចឹមជ្រូកនៅកម្ពុជាមិនអាចងើបមុខរួច។ តែបច្ចុប្បន្នការនាំចូលជ្រូកពីប្រទេសជិតខាង ត្រូវបានគ្រប់គ្រង ពោលគឺការនាំចូលសម្រាប់តែចំនួនដែលខ្វះ ឬបំពេញបង្គ្រប់សេចក្តីត្រូវការតែប៉ុណ្ណោះ។

ដែលប្រការនេះ ធ្វើឱ្យកម្ពុជាគ្រប់គ្រងបានទាំងតម្លៃជ្រូករស់នៅក្នុងស្រុក ទាំងសុខភាពសត្វជ្រូក គឺមិននាំជំងឺចូលពីប្រទេសជិតខាង មកបំភ្លេចបំផ្លាញសុខភាពជ្រូកនៅក្នុងស្រុក ហើយជ្រូកនាំចូល ត្រូវបានពិនិត្យសុខភាពយ៉ាងច្បាស់លាស់ មុននឹងអនុញ្ញាតឲ្យនាំចូល ហើយនេះក៏ជាកត្តាស្លាប់រស់នៃវិស័យចិញ្ចឹមជ្រូកនៅកម្ពុជាផងដែរ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣៧ នាទី មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ៤៦ នាទី មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ១ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

ព័ត៌មានជាតិ២ ម៉ោង មុន

សប្តាហ៍​ក្រោយ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ អនុម័ត​សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services