Connect with us

ព័ត៌មានជាតិ

ហ៊ានណាស់ ទុកដល់ក្រោយផ្ទះហើយ​ ចូល​ទៅលួចបានទៀត ទីបំផុត​ប៉ូលិស​តាម​ចាប់​វាយខ្នោះ

បានផុស

នៅ

​ជនសង្ស័យ​ក្នុង​អំពើចោរកម្ម​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សំរោង​តាម​ប្រ​ម៉ាញ់​និង​ចាប់ខ្លួនបាន ក្រោយ​លួច​រថយន្ត​បានសម្រេច ​និង​ព្យាយាម​គេចខ្លួន​។​

ជនសង្ស័យ​ក្នុងករណីនេះ ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​១០​នាទី ក្រោម​ការណែនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដោយ​កម្លាំង​ជំនាញ​អធិការនគរបាល​ស្រុក​សំរោង សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹង​ត្រាញ់​ខាងជើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ ៦១-៦២ ស្ថិតនៅ​ក្នុងភូមិ​ខ្នាច​ខាងត្បូង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង​ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​មានឈ្មោះ ជួន វីឡា ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ទីកន្លែង​កំណើត​នៅ​ភូមិ​យាយ​អុក ឃុំ​ជ្រាំង​ម្ទេស ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រថយន្ត​ដែល​បាន​លួច​ម៉ាក TOYOTA TACOMA ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA 6339 កម្ម​សិទ្ធ​របស់​ឈ្មោះ ឡោ ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

តាម​ការបញ្ជាក់​ពី​ម្ចាស់​រថយន្ត​ថា ខណៈដែល​គាត់​ទុក​រថយន្ត​នៅក្រោយ​ផ្ទះ​មិនបាន​ប្រ​យ័ត្ន​ក៏ត្រូវ​ជន​សង្ស័យ​ខាងលើ​ចូលទៅ​លួច​និង​ជិះ​គេច​តែម្តង ទើប​បានរាយ​ការ​ទៅ​សមត្ថកិច្ច​សំ​អន្តរាគមន៍​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ស្រុក​សំរោង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តតាកែវ ចាត់ការ​បន្ត​តាម​នីតិវីធី​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម