Connect with us

ព័ត៌មានជាតិ

ស្ថានទូតខ្មែរនៅម៉ាឡេស៊ី បន្តចុះចែកស្បៀងដល់ពលករខ្មែរ ដែលកំពុងជួបការលំបាក

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងរយៈពេល៣សប្ដាហ៍ ក្នុងខែកក្កដានេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយ​អង្គការក្នុងស្រុក សប្បុរសជនម៉ាឡេស៊ី និងភ្នាក់ងារស្ម័គ្រចិត្ត បន្តចុះចែកស្បៀងអាហារដល់ពលករខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបការលំបាកខ្លាំង នៅក្នុងអំឡុងពេល នៃការរាតត្បាតជំងឺ​កូវីដ-១៩ ធ្ងន់ធ្ងរ នៅតាមបណ្តារដ្ឋមួយចំនួន នៅប្រទេសម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Elshaddai Center នាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kuala Terrenganu រដ្ឋ Terrenganu។

នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Makan4Migrants យកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាកចំនួន ០៤គ្រួសារ នៅ Rawang រដ្ឋ Selangor។

នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយអង្គការ Youth With A Mission Malaysia យកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Ipoh រដ្ឋPerak។

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន៤៤គ្រួសារ នៅ Sungai Tiram និង Kota Tinggi រដ្ឋ Johor។

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានសហការជាមួយក្រុមសប្បុរសជនម៉ាឡេស៊ីយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១១គ្រួសារ នៅរដ្ឋ Penang។

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតបាននាំយកជំនួយជាស្បៀងអាហារជូនប្រជាជនខ្មែរកំពុងជួបការលំបាក ចំនួន១០គ្រួសារ នៅ Kampong Pandan ទីក្រុងគូឡាឡាំពួរ។

លោក កុយ គួង បានអះអាងថា ស្ថានទូតនឹងបន្តជួយដោះស្រាយការលំបាកទាំងនេះ ជាបន្តទៀតរហូតដល់ស្ថានភាពកូវីដ-១៩ ធូស្រាលឡើងវិញ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម