ស្ថានទូតកម្ពុជានៅប្រទេសថៃ ​នាំយកអំណោយ​ចែកជូន​ពលករខ្មែរ ​ចំនួន​១៣០គ្រួសារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជានៅប្រទេសថៃ ​នាំយកអំណោយ​ចែកជូន​ពលករខ្មែរ ​ចំនួន​១៣០គ្រួសារ

បានផុស

នៅ

នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់ ឬខេត្តក៏ដោយ ក៏ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃបាននាំយកអំណោយ ដែលមានគ្រឿងឧបភោគបរិភោគ ចុះចែកដល់បងប្អូនពលករខ្មែរ​ ចំនួន​១៣០គ្រួសារ នៅទីតាំងចំនួន២កន្លែង។ នេះបើតាមការបញ្ជាក់ពីស្ថានទូត នា​រសៀល​ថ្ងៃទី២២ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាមស្ថានទូត​ ទី១- នៅការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មានបងប្អូនពលករខ្មែរចំនួន​៩០គ្រួសារ។

ទី២- ការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០គ្រួសារ។

សូម​បញ្ជាក់​ថា ការ​​ចុះចែកអំណោយនេះ គឺបានការចូលរួមសហការ និងជួយសម្រួលពីអាជ្ញាធរពាក់ព័ន្ធថៃ​ រួមមានតំណាងខាងសុខាភិបាលថៃ និងក្រសួងការងារថៃ ដោយអនុវត្តតាមវិធានការរបស់សុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ យ៉ាងខ្ជាប់ខ្ជួន៕ (ដោយ)៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services