Connect with us

ព័ត៌មានជាតិ

មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ផ្ដល់​អំណោយ​ស្បៀងអាហារ​ ជូន​គ្រួសារ​យោធិន​

បានផុស

នៅ

​ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​នាំ​យក​អំណោយ​ស្បៀងអាហារ ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន ក្នុង​វិស័យ​មនុស្សធម៌ ផ្ដល់ជូន​ដល់​ក្រុមគ្រួសារ​យោធិន​ដែលមាន​ជីវភាព​លំបាក​ខ្វះខាត ១២ គ្រួសារ ដែក​កំពុងតែ​រស់នៅក្នុង​បន្ទាយ​ជាមួយ​ស្វាមី នៃ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ថិតនៅ​ភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត ចំពោះ​សប្បុរសជន​នានា​ដែល​បាន​ជួយឧបត្ថម្ភ​ស្បៀងអាហារ​ក្នុង​វិស័យ​មនុស្សធម៌ ជួយ​ដល់​ការលំបាក​ខ្វះខាត របស់​ក្រុមគ្រួសារ​អតីតយុទ្ធជន និង​គ្រួសារ​យោធិន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្វះខាត​។​

​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ណែនាំ​ដល់​គ្រួសារ​យោធិន​ទាំងអស់ ដែល​រស់នៅក្នុង​បន្ទាយ ត្រូវខិតខំ​បង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ រួមផ្សំ​នឹង​គោល​របប​របស់​ស្វាមី ដែល​ថ្នាក់លើ​បានផ្ដល់​ជូន និង​សូមឱ្យ​គ្រួសារ​យោធិន​ទាំងអស់ ត្រូវតែ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន ឲ្យ​ជៀស​ផុតពី​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ៣ការពារ​និង ៣កុំ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន។

​ចំណែក​ស្បៀងអាហារ ដែល​បាន​ជួយឧបត្ថម្ភ​ជូន​គ្រួសារ​យោធិន ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​នៅពេលនេះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​អង្ករ​ចំនួន២៥ គីឡូក្រាម មី​មួយ​កេស ទឹកត្រី​មួយ​យួរ និង​ត្រីខកំប៉ុង​មួយ​យួរ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ គ្រួសារ​យោធិន បាន​គោរព​ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន និង​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​ជា​និច្ចកាល​តែងតែ​ផ្សារភ្ជាប់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​យោធិន ទូទាំង​អង្គភាព និង​ជូនពរ​ឯកឧត្តម អស់លោក លោកស្រី​សម្បុរ​សជន ទាំងអស់​បាន​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ និង​សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច៕​

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម