Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសពបុរសដែលជិះម៉ូតូសណ្តោងរ៉ឺម៉កទៅលោតទឹកសម្លាប់ខ្លួនកាលពី៤ថ្ងៃមុន​​

បានផុស

នៅ

​សព​បុរស​ម្នាក់​ដែល​គេ​អះអាងថា​ បាន​លោតទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ​កាលពី​៤​ថ្ងៃមុន​នោះ បាន​អណ្តែត​ហើយ ​បន្ទាប់ពី​ប្រពល​រដ្ឋ​ប្រទះឃើញ​កាលពី​ព្រឹក​ថ្ងៃទី​២២ ​ខែកក្កដា​ ឆ្នាំ​២០២១ នៅ​ដង​ទន្លេ​សាប​នៅ​ចំណុច​ភូមិ​ព្រែក​តាសេក ក្នុង​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

សព​បុរស​រូបនោះ​ត្រូវបាន​គេ​ស្គាល់​ថា ​ឈ្មោះ ងួន កក្កដា អាយុ​២៩​ឆ្នាំ​ មុខ​កម្មករ​ដឹកជញ្ជូន មាន​លំនៅ​​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តា​មសម្តី​របស់​ក្រុមគ្រួសារ​សព​បានអោយដឹង​ថា​ បុរស​រូបនោះ​មាន​ជំងឺ​សសៃ​ប្រសាទ​រយៈពេល​២​ឆ្នាំ​មកហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ជនរងគ្រោះ​បាន​បើក​រ៉ឺម៉ក​ដោយ​ប្រាប់ថា​ មក​ទិញ​ខោអាវ​ក៏​បាត់​រហូតមក​។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ សព​យុវជន​រូបនោះ​បាន​អណ្តែត​តាំងពី​យប់​ថ្ងៃទី​២០ ​ខែកក្កដា​ តែ​រសាត់​តាម​ខ្យល់​និង​ហូរ​តាម​ទឹករលក​ទើបតែ​ចូល​ខាង​អ​ណ្តែត​ទៅមុខ​លែងរួច​នៅថ្ងៃនេះ​តែម្តង​។​

គួរ​បញ្ជាក់ថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​១៦​និង៣០នាទី​រសៀល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១​បុរស​រង​គ្រោះ​ម្នាក់​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង​ទៅ​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ ហើយ​បាន​លិចបាត់ទៅ​ក្នុង​ទន្លេ​បន្សល់ទុក​តែ​ស្បែកជើង និង​ម៉ូតូ​រ៉ឺម៉ក​នៅលើ​ស្ពាន​តែប៉ុណ្ណោះ​។​ ប៉ុន្តែ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​រូបនោះ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ សៀមរាប 1E-2599 ធ្វើដំណើរ​ឡើង​ស្ពាន​ជ្រោយចង្វារ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ ពេល​ជិត​ដល់​កណ្តាល​ស្ពាន​ក៏បាន​ឈប់​រួច​បុរស​រូបនោះ​បាន​ចុះ​ពីលើ​ម៉ូតូ​លោត​ចុះទៅ​ក្នុង​ទន្លេ​សម្លាប់ខ្លួន​ហើយ​លិច​បាត់​។ ​បន្ទាប់ពី​លោត​សម្លាប់ខ្លួន​រយៈពេល​៤​ថ្ងៃ​ ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បាន​អណ្តែត​ទឹក​និង​រសាត់​តាម​ខ្យល់​នៅ​ដល់​ជិត​សាលាសង្កាត់​ព្រែក​តាសេក​ចម្ងាយ​ប្រមាណ​ជាង​៣​គីឡូម៉ែត្រ​ពី​ស្ពាន​ជ្រោយចង្វារ​។​

សព​ត្រូវបាន​នគរបាល​ចាត់ចែង​អូស​ឡើង​ច្រាំង​ដើម្បី​ត្រួត​ពី​និត្យ​ និង​ប្រគល់អោយ​ក្រុម​គ្រសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣៩ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម