Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ផ្សព្វផ្សាយ​បែបបទ នៃ​ការ​ដោះលែង​ទណ្ឌិត ដើម្បី​ចូល​ទៅ​រស់នៅ​ក្នុង​សង្គម​

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ កាលពី​ថ្មីៗ​នេះ​បាន​ផ្សព្វផ្សាយ​បែបបទ នៃ​ការ​ដោះលែង​ទណ្ឌិត ដើម្បី​ចូលទៅ​រស់នៅក្នុង​សង្គម​វិញ ដែល​ប្រកាស​នេះ កំណត់​អំពី​បែបបទ​នៃ​ការ ឃ្លាំមើល​តាមដាន ការត្រួតពិនិត្យ និង​ការបញ្ចូល​ទៅ​ក្នុង​សង្គម​វិញ នៃ​ទណ្ឌិត​ដែល​ត្រូវ​បាន​ដោះលែង​ដោយមាន​លក្ខខណ្ឌ ក្នុង​គោលបំណង ដើម្បី​ធានា​ការអនុវត្ត​ការដោះលែង​ដោយមាន​លក្ខខណ្ឌ ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​ធ្វើ​សមាហរណកម្ម​ទណ្ឌិត​នោះ ឱ្យ​ចូលទៅ​រួមរស់ នៅក្នុង​សង្គម​វិញ​។

ប្រការ​២​នៃ​ប្រកាស​នេះ​បាន​បញ្ជាក់​ថា “​ការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ គឺជា​សមត្ថកិច្ច​របស់​ប្រធាន​សាលាដំបូង នៃ​ទីកន្លែង​ឃុំខ្លួន​ទណ្ឌិត​។ ប្រធាន​សាលាដំបូង​សម្រេច​អំពី​ការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ តាម​ដីកា​សម្រេច ដោយមាន​សំអាង​ហេតុ បន្ទាប់ពី​ទទួល​បាន​យោបល់​ពី​គណៈកម្មការ​ជាតិ​ដោះលែង​ដោយមាន​លក្ខខណ្ឌ ស្របតាម​មាត្រា​៥១៤ មាត្រា​៥១៥ និង​មាត្រា​៥១៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។ ប្រធាន​សាលាដំបូង មិន​ជាប់ជំពាក់​នឹង​យោបល់​របស់​គណៈកម្មការ​ជាតិ​នោះទេ​។ លក្ខខណ្ឌ បែបបទ និង​នីតិវិធី​នៃ​ការដោះលែង​ដោយមាន​លក្ខខណ្ឌ ព្រមទាំង​ការបញ្ចប់​ការដោះលែង​ដោយមាន​លក្ខខណ្ឌ មានចែង​ចាប់ពី​មាត្រា​៥១២ ដល់​មាត្រា​៥២២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​”​។

ដោយឡែក​ប្រការ​៣​បាន​បញ្ជាក់ថា នៅក្នុង​ដីកា​សម្រេច​ដោះលែង​ដោយមាន​លក្ខខណ្ឌ ប្រធាន​សាលាដំបូង​ត្រូវ​កំណត់​អំពី​បែបបទ​នៃ​ការអនុវត្ត និង​រយៈពេល នៃ​ការសាកល្បង​ដែល​មិនអាច​លើសពី​ថិរវេលា នៃ​ទោស​ដែល​នៅសល់​មិនទាន់បាន​ទទួលរង​ឡើយ ហើយ​ប្រធាន​សាលាដំបូង​សម្រេច​ដោះលែង​ទណ្ឌិត ដោយមាន​ភ្ជាប់​លក្ខខណ្ឌ​ជា​កាតព្វកិច្ច​មួយ ឬ​ច្រើន​ដូចខាងក្រោម ៖ បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ​, ទទួល​ការបង្ហាត់បង្រៀន ឬ​ទទួល​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, រស់​នៅ​ក្នុង​ទីកន្លែង​ណាមួយ​ជា​កំណត់​, ទទួល​ឲ្យ​ពេទ្យ​ធ្វើការ​ពិនិត្យ ឬ​ការ​ព្យាបាល​, បញ្ជាក់​អំពី​ការចូលរួមចំណែក​ក្នុងការ​ចិញ្ចឹម​បីបាច់​គ្រួសារ​, ធ្វើការ​ជួសជុល​ការខូចខាត​ដែល​បណ្តាលមកពី​បទល្មើស តាម​លទ្ធភាព​នៃ​ធនធាន​របស់ខ្លួន​, បញ្ជាក់​អំពី​ការ​បាន​បង់ប្រាក់​ជូន​រដ្ឋ​បន្ទាប់ពី​ការផ្តន្ទាទោស តាម​លទ្ធភាព​ធនធាន​របស់ខ្លួន​, មិន​ត្រូវធ្វើ​សកម្មភាព​ខាង​វិជ្ជាជីវៈ ឬ​សង្គម​ដែល​សម្រួល​ដល់​ការប្រព្រឹត្ត​បទល្មើស​, ក្នុង​ករណីនេះ តុលាការ​ត្រូវ​បញ្ជាក់​អំពី​សកម្មភាព​ដែល​ហាមឃាត់​, មិន​ត្រូវមាន​វត្តមាន​នៅ​ទីកន្លែង​មួយចំនួន​ដែល​ត្រូវបាន​ហាមឃាត់។

ក្នុង​ករណីនេះ តុលាការ​ត្រូវ​បញ្ជាក់​អំពី​ទីកន្លែង​ដែល​ត្រូវបាន​ហាមឃាត់​, មិនត្រូវ​សេពគប់​ជាមួយ​បុគ្គល​ខ្លះ ពិសេស ចារី សហចារី អ្នកផ្ដើមគំនិត អ្នកសមគំនិត ឬ​ជនរងគ្រោះ នៃ​បទល្មើស​។ ក្នុងករណីនេះ តុលាការ​បញ្ជាក់​អំពី​បុគ្គល​ដែល​មិនត្រូវ​សេពគប់​ជាមួយ​, មិនត្រូវ​កាន់កាប់ ឬ​យកតាម​ខ្លួន​នូវ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​។

ក្រៅពី​ការអនុវត្ត​កាតព្វកិច្ច​ខាងលើ ទណ្ឌិត​អាច​ត្រូវ​ដាក់ឱ្យ​ស្ថិតក្រោម​វិធានការ​ត្រួតពិនិត្យ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ដោយ​ត្រូវគោរព​កាតព្វកិច្ច​មួយ ឬ​ច្រើន ដូចខាងក្រោម​៖

ត្រូវ​គោរព​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញា ឬ​ការកោះហៅ​របស់​បុគ្គល ដែល​ព្រះរាជអាជ្ញា​បាន​ប្រគល់​អំណាច​ឱ្យ​, ត្រូវ​មក​ទទួល​នូវ​ការពិនិត្យ​មើល​រប​ស់បុ​គ្គល​ដែល​ព្រះរាជអាជ្ញា​បានប្រគល់​អំណាច​ឱ្យ​, ត្រូវ​ប្រគល់​ដល់​ព្រះរាជអាជ្ញា ឬ​ដល់​បុគ្គល​ដែល​ព្រះរាជអាជ្ញា​បាន​ប្រគល់​អំណាច​ឱ្យ នូវ​គ្រប់​ឯកសារ​សម្រាប់ធ្វើ​ការផ្ទៀងផ្ទាត់​លើ​ការបញ្ចូល​ឱ្យទៅ​រួមរស់​នៅក្នុង​សង្គម​វិញ​, ត្រូវ​ជូនដំណឹង​ដល់​ព្រះរាជអាជ្ញា អំពី​ការផ្លាស់ប្តូរ​អាសយដ្ឋាន​របស់​ខ្លួន​, ត្រូវ​ជូនដំណឹង​ដល់​ព្រះរាជអាជ្ញា អំពី​ការផ្លាស់ប្ដូរ​មុខរបរ​របស់ខ្លួន និង​ត្រូវមាន​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា មុនពេល​ធ្វើដំណើរ​ទៅ​បរទេស​។

ក្នុងករណី​ទណ្ឌិត​មិន​អនុវត្ត​តាម​ដីកា​សម្រេច​ដោះលែង​ដោយមាន​លក្ខខណ្ឌ ប្រធាន​សាលាដំបូង អាចដកហូត​ដីកា​សម្រេច​នោះ និង​អាច​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទណ្ឌិត​នោះមក​អនុវត្ត​ទោស​ដែល​នៅ​សេសសល់​។

ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​បន្ថែម​ពី​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​មិនមាន​អ្នកទទួល ហើយ​តេ​ឡេ​ក្រាម មិនឃើញ​ឆ្លើយតប​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៦ នាទី មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម