វ៉ាក់សាំងជំនួយពីជប៉ុន នឹងដឹកមកដល់កម្ពុជានៅម៉ោង ៩ យប់នេះជាង ៣ សែនដូស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វ៉ាក់សាំងជំនួយពីជប៉ុន នឹងដឹកមកដល់កម្ពុជានៅម៉ោង ៩ យប់នេះជាង ៣ សែនដូស

បានផុស

នៅ

ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ពីរដ្ឋាភិបាលជប៉ុន តាមយន្តកាCOVAX នឹងដឹកមកដល់ព្រលាន​យន្ត​ហោះ​អន្តរជាតិភ្នំពេញ​ នៅ​ម៉ោង ៩ យប់ថ្ងៃទី ២៣ ខែកក្កដា នេះចំនួន ៣៣ ២០០០ ដូស។ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន​ប្រាប់​សារព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានប្រាប់កម្ពុជាថ្មី ឱ្យដឹងថា វ៉ាក់សាំងដែលនៅសល់នឹង​បញ្ជូនមក​ឆាប់ៗ នៅពេលដែលរៀបចំរួចរាល់ ប៉ុន្តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ នៅអាកាស​យាន​ដ្ឋាន​អន្តរជាតិភ្នំពេញ នាម៉ោង ៨ យប់នេះ។

ចំណែកភាគីជប៉ុន ក៏មានវត្តមាន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​ប្រទេស​កម្ពុជា ក៏អញ្ជើញចូលរួមរង់ចាំទទួលវ៉ាក់សាំងផងដែរ។

រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ លាន​ដូស ដល់​កម្ពុជា ដើម្បីជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​កម្ពុជាក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​កូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជាផងដែរ៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៤ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services