Connect with us

ព័ត៌មានជាតិ

​រក​ឃើញ​នគរបាល​ការពារ​តាម​ព្រំដែន​គោក ​៩នាក់ វិជ្ជមាន​កូ​វីដ​​ ក្នុង​ចំណោម​២៨០នាក់

បានផុស

នៅ

​ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​យក​សំណាក​រក​មេរោគ​កូ​វីដ​១៩​ លើ​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​ពីរ​វរៈ​នៅ​ក្រុង​ប៉ោយប៉ែត​ មាន​នគរបាល​ចំនួន​៩​នាក់ ​វិជ្ជមាន​កូ​វីដ​១៩​ ត្រូវ​បញ្ជូនទៅ​ព្យាបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះ​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​នេះ ធ្វើឡើង​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស តំណាង​ឱ្យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយមាន​ក្រុមការងារ​នៃ​ការិយាល័យ​នគរបាល​សុខាភិបាល​ចុះទៅ តាម​បញ្ជាការដ្ឋាន​វរៈ​នគរ​បាល​ការពារ​ព្រំដែន​គោក​ចំនួន​០២​ គឺ​វ​រៈ៨៩១ និង​៩១១ នៅ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ លើ​កងកម្លាំង​ចំនួន២៨០​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​ឆ្នាំ​២០២១។

​ជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត​យក​សំណាក​នេះ បាន​រកឃើញ​មន្ត្រីនគរបាល​មកពី​វ​រៈ​៨៩១​ក្នុងចំណោម​កម្លាំង​១៦៤​នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​០៨នាក់ និង​វ​រៈ៩១១ ក្នុងចំណោម​១១៦នាក់ មាន​វិជ្ជមាន​ចំនួន​០១​នាក់ សរុប​ទាំង​០៩នាក់ បច្ចុប្បន្ន​ពួកគេ​ត្រូវបាន​ក្រុមគ្រូពេទ្យ​បញ្ជូនទៅ​ព្យាបាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វង្ស វិត បាន​ជំរុញ​ឲ្យ​កម្លាំង​នគរបាល​តាម​ព្រំដែន​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព និង​បន្ត​អនុវត្តតាម​គោល​ការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បានល្អ គឺ​កុំ​ភ្លេច ៣​កុំ ៣​ការពារ​។ ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​ជាមួយ​កម្លាំង​មាន វិជ្ជ​មាន​កូ​វីដ សូម​ប្រញាប់​មក​ធ្វើតេស្ត​រក​មេរោគ និង​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេ​សិន ជៀសវាង​មានការ​ឆ្លង​កាន់តែខ្លាំង​ជាង​មុន​។ សូម​បញ្ជក់​ថា ​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​មួយ​ប្រឈម​ខ្លាំង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ដោយសារ​ខេត្ត​នេះ​សម្បូរ​ទៅ​ដោយ​ពលករ​ឆ្លងកាត់​ចេញចូល​ទៅ​ប្រទេស​ថៃ ​ធ្វើឲ្យ​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​ប្រឈម​ខ្លាំង​នៃ​ការ​មាន​វិជ្ជមាន​កូ​វីដ​១៩​មិន​ខុសពី​កងទ័ព​អាវ​ស​ឡើយ​៕

អត្ថបទ៖ អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម