Connect with us

ព័ត៌មានជាតិ

ជំនួយ​វ៉ាក់សាំង Johnson & Johnson ​របស់អាមេរិកជាង ១ លានដូស​​នឹងមកដល់កម្ពុជាឆាប់ៗ

បានផុស

នៅ

ស្ថានទូតអាមេរិកប្រចាំកម្ពុជា​នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​២០២១នេះ បាន​បញ្ជាក់ម្តងទៀត​ថា​អាមេរិកនឹងផ្ដល់​ជំនួយ​វ៉ាក់សាំង Johnson & Johnson ជាង១លានដូស ដល់កម្ពុជាហើយនឹងដឹកជញ្ជូន​មកក្នុងពេល​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសបែបនេះ ធ្វើឡើងតាម​សារ​អេឡិចត្រូនិកធ្វីតទ័រ របស់លោក Patrick Murphy ​ឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា ក្រោយពេលដែលដំណឹងផ្តល់ជំនួយវ៉ាក់សាំងជាង១លានដូសដែលអាមេរិកសន្យាផ្ដល់​ជូន​កម្ពុជាមិនទាន់លឺដំណឹងតាំងពីខែឧសភា។

Ambassador W.Patrick Murphy | U.S. Embassy in Cambodia

លោក Patrick Murphy ​ឯកអគ្គរដ្ឋទូតប្រចាំ​នៅប្រទេសកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គម ធ្វីតទ័រនៅប៉ុន្មាននាទីមុននេះថា “សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយវ៉ាក់សាំង Johnson & Johnson ជាង​១​លានដូសដល់កម្ពុជា ខណៈស្ថានទូតកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បី​បញ្ជូន​វ៉ាក់សាំងមកកម្ពុជាឱ្យបានឆាប់”។

សូមបញ្ជាក់ផងដែរថា កម្ពុជាក៏នឹង​ទទួល​បាន​វ៉ាក់សាំងប្រភេទ Johnson & Johnson ​ចំនួន​១ លានដូសបន្ថែមទៀត​​តាមយន្តការ​កូវ៉ាក់ (COVAX) នៅពេល​ឆាប់ៗ​ខាងមុខនេះ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីតាលី រកឃើញថា កម្មវិធី ChatGPT កំពុងបំពានច្បាប់ការពារទិន្នន័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា- WFP ចុះកិច្ចព្រមព្រៀងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ទំហំទឹកប្រាក់៦៣លានដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ពិន​ សែម ស្នើឱ្យគ្រប់ភាគីប្រើបណ្ដាញសង្គមជាប្រយោជន៍សាសនា និងសង្គមជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ

Sokha Hotels

ព័ត៌មានពេញនិយម