នគរបាល​ក្រសួង​មហាផ្ទៃ បង្ក្រាប​​ទីតាំង​​ជនបរទេស នៅខណ្ឌច្បារអំពៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

នគរបាល​ក្រសួង​មហាផ្ទៃ បង្ក្រាប​​ទីតាំង​​ជនបរទេស នៅខណ្ឌច្បារអំពៅ

បានផុស

នៅ

ជនជាតិ​បរទេស ជាច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាវេលាម៉ោង១៤និង០៥នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​បើកល្បែងស៊ីសងតាមអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ បានឲ្យដឹងថា ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​នៅ​២ទីតាំងផ្សេង​គ្នាតែ​ស្ថិតក្នុងបុរីតែមួយ។ លោកថា ​ករណីបង្ក្រាបនៅចំណុចផ្ទះលេខ១៤ ក្នុងគំរោង១០ ​បានឃាត់ខ្លួនបាន​ជន​ជាតិចិន ចំនួន៧នាក់​ និងមួយទីតាំងទៀត ស្ថិតក្នុងផ្ទះលេខ៩៨ ក្នុងគំរោង១០ ​ឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន​៣នាក់។

​ក្នុងការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ដកហូត​ឧបករណ៍​ល្បែង​គ្រប់​ប្រភេទ​សុទ្ធ​សឹង​ជា​ឧបករណ៍​ទំនើប​ៗ​ទៀត​ផង។ បន្ទាប់មកតុលាការសម្រេចបិទទ្វារទីតាំងទាំង២ ហើយ​ជន​បរទេស​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​សាកសួរ​នៅ​ក្រសួង​មហាផ្ទៃ​៕
 
អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services