Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញ​ទទួល​ជំនួយ​វ៉ាក់សាំង អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​រាត្រី ថ្ងៃ​សុក្រ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ទៅ​ទទួល​ដោយ​ផ្ទាល់​នូវ​ការមកដល់ វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួល​ដោយផ្ទាល់​នូវ​វ៉ាក់សាំង​ជំនួយ​របស់​ប្រទេស​ជា​មិត្ត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​យប់​នេះ គឺជា​ការអញ្ជើញ​ទទួល​ដោយផ្ទាល់​លើក​ទី​២​ហើយ ដែល​លើក​ទី​១​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​។ កាលនោះ​ជាការ​អញ្ជើញ​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ​លើកដំបូង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ក្នុង​ចំនួន ៦០​ម៉ឺន​ដូ​ស​។

រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃទី​១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ចំនួន ១​លាន​ដូ​ស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​នៅ​រាត្រី​នេះ វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន ដែល​ដឹក​មក​កម្ពុជា​នាពេលនេះ មាន​ចំនួន ៣៣​ម៉ឺន​ដូ​ស ហើយ​ចំនួន​នៅសល់​នឹង​ដឹក​មកជា​បន្តបន្ទាប់​ទៀត​។​

​គេហទំព័រ Facebook សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ផ្សាយ​ផ្ទាល់​(Live)​ពី​ធី​នេះ ពី​អាកាសយា​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​៕

ប្រភព ៖ ផេកផ្លូវការសម្តេចតេជោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម