Connect with us

កូវីដ-១៩

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

បានផុស

នៅ

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន​ប្រមាណ​៣៣​ម៉ឺន​២​ពាន់​ដូ​ស ក្នុងចំណោម​១​លាន​ដូ​ស បាន​ដឹក​មកដល់​កម្ពុជា​ហើយ នៅវេលា​ម៉ោង​ប្រមាណ​៩ និង​១៥ នាទី​យប់ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ តាម​ជើងយន្តហោះ​របស់​ក្រុមហ៊ុន ANA ជប៉ុន ហើយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន​ប្រមាណ​១​លាន​ដូ​ស​ដល់​កម្ពុជា ដែល​ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ជំនួយ​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការ​ព្រួយ​បារ​ម្ភ​មួយចំនួន​របស់​ប្រជាជន​កម្ពុជា​។

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ធ្លាប់បាន​ថ្លែងថា ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១​លាន​ដូ​ស នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ លោក​សង្ឃឹមថា ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន​របស់​ប្រជាជន​កម្ពុជា​។ ប្រឈមមុខ​នឹង​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការចាក់​វ៉ាក់សាំង និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល គឺជា​កត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​។

​លោក​ឯកអគ្គរាជទូត ក៏បាន​បញ្ជាក់ដែរថា មកទល់ពេលនេះ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ស្មើនឹង​ទឹកប្រាក់ សរុប​ជាង ៥០​លាន​ដុល្លារ​អាមេរិក​ហើយ ដល់​កម្ពុជា​។ អំណោយ​ទាំងនោះ​រួមមាន​៖ ការផ្ដល់​បរិក្ខារ​ពេទ្យ ការកែលម្អ​មន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់ វិធានការ​ទប់ស្កាត់​ការចម្លង​ជំងឺ​តាម​ព្រំដែន ក៏ដូចជា​ការផ្ដល់​បរិ​ក្ខា​រ​សម្រាប់​ដឹកជញ្ជូន និង​រក្សាទុក​វ៉ាក់សាំង​ឱ្យ បាន​ត្រឹមត្រូវ​ផងដែរ​។ ក្រៅពីនោះ​រដ្ឋាភិបាល​ជប៉ុន ក៏បានផ្តល់​ជា​កម្ចី​ប្រមាណ ២២៧​លាន​ដុល្លារ​អាមេរិក ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ និង​សម្រាប់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​។

លោក​ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​ឆ្លៀតឱកាស​នេះ​សម្តែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុងតែ​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ព្រមទាំង​ប្រជាពលរដ្ឋ ទាំងអស់​ដែល​ត្រូវខិតខំ​ប្រឈម​នឹង​ស្ថានភាព​ដ៏​លំបាក​នេះ ហើយ​លោក​ឯកអគ្គរាជទូត ក៏បាន​បង្ហាញ​នូវ​ជំហរ​មុតមាំ​របស់​រដ្ឋាភិបាល​ជ​ប៉ុន​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ផងដែរ​។

​លោក​ឯកអគ្គរាជទូត​បាន​គូសបញ្ជាក់ថា ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ដែលជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែលជា​មិត្ត​ដ៏​សំខាន់​។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា ស្ថានភាព នឹង​អាច​ល្អ​ប្រសើរឡើង​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ហើយ​ការផ្លាស់ប្ដូរ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន ក៏ដូចជា​ក្នុង​ពិភពលោក នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម