រដ្ឋាភិបាល​កម្ពុជា ដាក់យុទ្ធសាស្រ្ត​ ៦ ចំណុច ប្រយុទ្ធកូវីដ ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋាភិបាល​កម្ពុជា ដាក់យុទ្ធសាស្រ្ត​ ៦ ចំណុច ប្រយុទ្ធកូវីដ ១៩

បានផុស

នៅ

ថ្លែង​ក្នុង​ពិធីទទួល​វ៉ាក់សាំង​កូវីដ ៣៣ ម៉ឺន​ដូស​ពី​រដ្ឋាភិបាល​ជប៉ុននៅ​រាត្រី​ថ្ងៃ ២៣ កក្កដា ២០២១ នៅ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រមុខ​រដ្ឋាភិបាល​សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុន ដែលតែងតែជួយដល់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោនាយករដ្ឋមន្ត្រីបាន​ថ្លែង​ឲ្យ​ដឹង​ថា រាជដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៦ ដើម្បីប្រយុទ្ធ​និងទប់ស្កាត់​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមាន៖

១) បន្តទប់ស្កាត់ការនាំចូលនូវមេរោគកូវីដ-១៩ បំប្លែងថ្មី
២) កាត់បន្ថយទំហំតំបន់ឆ្លង និងចំនួនឆ្លងឱ្យមានកម្រិតទាប
៣) បន្តខិតខំព្យាបាលអ្នកឆ្លងឱ្យបានជាសះស្បើយ និងកាត់បន្ថយអត្រាអ្នកស្លាប់
៤) រុករក និងគ្រប់គ្រងករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
៥) ការរៀបចំបូជាសពនិងបញ្ចុះសពអ្នកស្លាប់ឱ្យបានល្អប្រសើរ
៦) ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង។

ថ្លែងក្នុង​ឱកាស​នោះដែរ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ក៏​បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញបើកយុទ្ធនាការនេះនៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់​ពី​១២​ឆ្នាំឡើងទៅ​ ទៅទទួលវ៉ាក់សាំង។

សម្តេចតេជោបានបញ្ជាក់ថា ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋ​ឲ្យបានជោគជ័យ។ ប្រមុខ​រដ្ឋាភិបាល​ក៏​ជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់សង្គមកម្ពុជាឡើងវិញនាពេលខាងមុខ។

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រី​ថ្ងៃ ២៣ កក្កដា ឆ្នាំ​២០២១ វ៉ាក់សាំងជំនួយរបស់ជប៉ុនចំនួន ៣៣ម៉ឺនដូស បាន​ដឹកមកដល់​កម្ពុជា ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services