សម្តេច​តេជោ​ហ៊ុនសែន៖ នៅ​អង់គ្លេស អាមេរិក អ្នក​ចាក់​វ៉ាក់សាំង​ពីរ​ដង ​នៅ​តែ​មាន​អ្នក​ឆ្លង​ អ្នក​ស្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​តេជោ​ហ៊ុនសែន៖ នៅ​អង់គ្លេស អាមេរិក អ្នក​ចាក់​វ៉ាក់សាំង​ពីរ​ដង ​នៅ​តែ​មាន​អ្នក​ឆ្លង​ អ្នក​ស្លាប់

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បាន​ថ្លែង​ថា នៅ​ប្រទេស​អភិវឌ្ឍ​ដូចជា​អង់គ្លេស និង​អាមេរិក អ្នក​ចាក់​វ៉ាក់សាំង​ពីរ​ដូសរួច ក៏​នៅ​តែ​មាន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​កូវីដ។ នេះ​ជាសារ​បញ្ជាក់​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ ក្នុង​ឱកាស​ទទួល​វ៉ាក់សាំង​កូវីដជា​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​រាត្រីថ្ងៃ ២៣ កក្កដា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ “ប្រទេសអ្នក​​មានៗ​ដែល​អួត​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ខ្លួន​នោះ​សុទ្ធ​តែ​មាន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​ជា​បន្ត​បន្ទាប់ មិនមាន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ”។ ប្រមុខ​រដ្ឋាភិបាល​បាន​បន្ត​ថា ទោះ​បី​អ្នក​ចាក់​វ៉ាក់សាំង​រួច ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង មាន​តែ​វិធានការ ៣ កុំ ៣ ការពារ ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់ការពារ​​​អាយុ​ជីវិត​​មនុស្ស​គ្រប់​គ្នា។

បើ​តាមប្រមុខ​រដ្ឋាភិបាល ​គ្រោង​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន ១០ លាន​នាក់​ត្រឹម​ខែ​តុលា​នេះ និង​បន្ត​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​ពី​អាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំដែលមានប្រមាណ​ជាង ២ លាន​នាក់។ សម្តេច​តេជោ​បាន​ថ្លែង​ថា ពេល​នោះ​​ពលរដ្ឋប្រមាណ ១២ លាន​នាក់​ស្មើ ៧៥%​នៃចំនួន​​ពលរដ្ឋ​សរុប នឹង​ទទួល​បាន​ការការពារ​ពីជំងឺកូវីដ ១៩។

គិត​ត្រឹម​ល្ងាច ២៣ កក្កដា ឆ្នាំ ២០២១ យុទ្ធនាការ​ចាក់​វ៉ាក់សាំងដល់ប្រជាពលរដ្ឋ​កម្ពុជា​​ចាប់ពី​អាយុ​ ១៨ ឆ្នាំ​ បាន​ជាង ៦ លាន ៥ សែន​នាក់ ស្មើ ៦៣ ភាគរយ​ធៀប​ប្រជាជន​គោលដៅ ១០ លាន​នាក់ ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​រួច។

រដ្ឋាភិបាល​ប្រកាស​បន្ត​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ និង​យុវវ័យ​ពី​អាយុ ១២ ឆ្នាំ​ដល់ ១៧ ឆ្នាំ​ចាប់​ពី​ថ្ងៃ ០១ សីហា ២០២១​នេះ​តទៅ ដើម្បី​​​បង្កើត​ភាព​ស៉ាំ​ក្នុង​សហគមន៍​ ការពារ​សុខុមាលភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩២ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៣ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services