Connect with us

ព័ត៌មានជាតិ

សំណង់អត់ច្បាប់​ធ្វើលើចំណីដីផ្លូវសាធារណៈ​ក្នុងស្រុកស្ទោង​មន្ទីរសូរិយោដីខេត្ត​សម្រេចផ្អាកបណ្តោះអាសន្ន

បានផុស

នៅ

សំណង់រឹងសាងសង់យ៉ាងអាណាធិបតេយ្យ នៅលើចំណីផ្លូវសាធារណៈ បានកើតមានជាហូរហែរ បើទោះ​បីជា មានការហាមឃាត់ពី មន្ទីរសូរិយោដី និងសំណង់ខេត្តក៏ដោយ ក៏ម្ចាស់ការដ្ឋាននៅតែសាងសង់ដោយមិនគោរពច្បាប់ ធ្វើឱ្យមហាជនដាក់ការសង្ស័ទៅលើថ្នាក់ដឹកនាំមូលដ្ឋានជាអ្នកគ្រប់គ្រង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងសំណង់អាគារ ២ កន្លែង នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ សាងសង់ឡើងគ្មានច្បាប់អនុញ្ញាត និងគ្មានប្លង់កម្មសិទ្ធ ដោយសារជាចំណីផ្លូវជាតិលេខ៦ ដែលកំណត់ដោយមាត្រាច្បាប់ ដោយវាស់ពីអាក់ផ្លូវម្ខាង៣០ម៉ែត្រ តែច្បាប់បានអនុឡោឲ្យអ្នកដែលរស់នៅលើផ្លូវពីមុនមក ឲ្យរស់នៅបន្តតែហាមសាងសង់បន្ថែម ដោយសារតែគ្មានការអនុញ្ញាតព្រោះជាដីចំនីផ្លូវ។

អាគារទី ១ ជា បានសាងសង់អាគារ៤ល្វែង៣ជាន់ ជាកម្មសិទ្ធរបស់អ្នកស្រី តឹង តន់ និងនាង ជិម ណារ៉ុម និងទី២ ស្ថិតនៅខាងលិចស្ទឹងស្ទោង៣០ម៉ែត្រ។

សម្រាប់ការសាងសង់សំណង់ផ្ទះល្វែង៤ល្វែង ៣ជាន់របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម បានដំណើរ​​ការសាងសង់ជាធម្មតា បើទោះបីជាមានក្រុមការងារថ្នាក់ខេត្តចុះមកផ្អាកការសាងសង់បណ្តោះអាសន្នក៏ដោយ យោងតាមរបាយការ របស់មន្ទីរសូរិយោដីខេត្តផ្ញើរជូនអង្គភាព កម្ពុជាថ្មីនៅថ្ងៃនេះ បញ្ជាក់ថា ការចុះពិនិត្យជាក់ស្តែង ជំនាញបានធ្វើរបាយការណ៍​ជូន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ គណកម្មាការរៀបចំដែនដី សម្រេចផ្អាកការសាងសង់ជាបណ្តោះ​អាសន្ននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សំណង់ផ្ទះល្វែង របស់លោកស្រី តឹង តន់ និងនាង ជិម ណារ៉ុម នៅតែដំណើរការសាងសង់ដដែល លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសូរិយោដី និងសំណង់ខេត្តកំពង់ធំ បានឆ្លើយ​តប តាមប្រព័ន្ឋតេក្រាមថា (មន្ទីរបានចុះទៅពិនិត្យ និងផ្អាកការសាងសង់នេះជាបណ្តោះអាសន្ន និងបានរបាយការណ៏ជូនទៅឯកឧត្តមអភិបាលខេត្ត រួចរាល់ហើយ តែបើសកម្មភាពការសាងសង់នេះនៅតែបន្ត មន្ទីរនិងចាត់ក្រុមការងារដោយសហការណ៏ជាមួយរដ្ឋបាលខេត្តចុះទៅពិនិត្យថែមទៀត)។

ទោះបីជាយ៉ាងណា មហាជនបានកំពុងតែរងចាំមើលថា តើអាជ្ញាធរ និងសមត្ថកិច្ចជំនាញអាចមានលទ្ធភាពគ្រប់គ្រាន់ដែរឬទេ ក្នុងការទប់ស្កាត់ការសាងសង់សំណងទាំង២កន្លែងនេះ ព្រោះឥលូវបំរាមការសាងសង់របស់ជំនាញសាបដូចទឹកទន្លេ (ឆ្មាចេះតែដេក កណ្តុរពាំចំណី) ជាពិសេសការអនុវត្តច្បាប់របស់សមត្ថកិច្ចកាន់តែចុះខ្សោយគ្មានប្រសិទ្ធភាព៕ ដោយៈ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម