Connect with us

ព័ត៌មានជាតិ

ទីតាំងភោជនីយដ្ឋាន២ កន្លែងនៅ​ក្នុង​សង្កាត់បឹងកេងកង១​ ពាក់ព័ន្ធ​អ្នក​ឆ្លង​កូវីដ

បានផុស

នៅ

ទីតាំងភោជនីដ្ឋាន ២ កន្លែងផ្សេងគ្នា នៅក្នុងសង្កាត់បឹងកេងកងទី១ ត្រូវបានអនុគណះកម្មការស្រាវជ្រាវ​កូវីដ​១៩​ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រយ័ត្នសុខភាពរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ទីតាំងទី១ គឺភោជនីដ្ឋាន ម៉ា​ម៉ា ថៃ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង​ ព្រោះនៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣និង២០ ដល់ ១៥និង០៥ អ្នកជំងឺកូវីដ ១៩ មានគ្នា ៥ នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ។

ចំណែកទីតាំងទី២នៅហាង​អាហារជប៉ុន YaKiToRi Lab ដែលមានទីតាំងស្ថិតនៅផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ដោយសារ​នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៨ និង ២៥នាទី
មានអ្នកជំងឺ កូវីដ១៩ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ។

អាជ្ញាធរ សូមក្រើន​រំលឹក​ឲ្យ​អ្នក​ពាក់ព័ន្ធ​ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម