សមត្ថកិច្ចចម្រុះចុះបិទសៀលឃ្លាំងស្តុកមេតាណុលនិងអេតាណុលក្លែងក្លាយដ៏ធំមួយកន្លែងនៅរាជធានី​ភ្នំពេញ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះចុះបិទសៀលឃ្លាំងស្តុកមេតាណុលនិងអេតាណុលក្លែងក្លាយដ៏ធំមួយកន្លែងនៅរាជធានី​ភ្នំពេញ​

បានផុស

នៅ

​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែងនិង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.»​ដោយ​មាន​ការឯកភាព​ពីព្រះរាជអាជ្ញា​បាន​ចុះ​ត្រួតពិនិត្យ ដកហូត​និង​ឃាត់ទុក​បណ្តោះអាសន្ន មេ​តា​ណុលនិង​អេតាណុល​សរុប​ចំនួន​៦២៩​កាន ស្មើនឹង​១៨,៨៧០​លីត្រ នៅ​ទីតាំង​ស្តុក​ទុក​មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​សៀ​ល​ឃ្លាំង​ស្តុក​អាកុល​នោះ​ជា​បណ្តោះអាសន្នដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​

មុននឹង​ឈានដល់​ការបិទ​សៀ​ល​ឃ្លាំង​ស្តុក​មេ​តា​ណុលនិង​អេតាណុល​ក្លែងក្លាយ​ទាំងនេះ​បន្ទាប់ពី​ទទួល បាន​ព័​ត៌​មាន​ករណី​សង្ស័យ​លើ​ការ​ច​រាចរ​អាល់កុល​ក្លែងក្លាយ​លើ​ទីផ្សារ នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដោយ​ទទួលបាន​ការណែនាំ​ពី​លោក ផាន អូន​ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក​.​ប​.​ប​.បាន​ចុះ​អង្កេត​តាម​បណ្តោយ​ផ្លូវ៣៧១ លើ​មធ្យោបាយ​ដឹកជញ្ជូន​ជា​ម៉ូតូ​កង់​បី និង​រថយន្ត​ដឹក​អាល់កុល ជា​លទ្ធផល​ជាក់ស្តែង​ពិនិត្យឃើញថា ជា​សារធាតុ​មេ​តា​ណុល ហើយ​ឃាត់​បានម៉ូតូ​កង់​បី​៤​គ្រឿង និង​រថយន្ត​កូរ៉េ​១​គ្រឿងសរុប​មាន​អាល់កុល​ចំនួន​១១២​កាន ស្មើ​នឹង​៣,៣៦០​លីត្រ​។​

បើតាម​មន្ត្រី​(​កប​ប​)​បញ្ជាក់ថា ​បន្ទាប់ពី​បានធ្វើ​កំណត់ហេតុ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​ម​ធ្យោ​បាយ​ជា​វត្ថុតាង​ទៅ​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​ជាបឋម ហើយ​បានកំណត់​មុខសញ្ញា​ទីតាំង​ឃ្លាំង​ស្តុក​ទុក ចែកចាយដោយ​តាម​ឃ្លាំមើល​ជាប្រចាំ​។​

លុះ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.បានរៀបចំ​នីតិវិធី​ចុះ​ឆែកឆេរ​ទីតាំង​ស្កុ​ក​

ដោយមាន​ការឯកភាព​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​បាន​ចុះ​ត្រួតពិនិត្យដកហូត​និង​ឃាត់ទុក​បណ្តោះអាសន្ន មេ​តា​ណុល និង​អេតាណុល​សរុប​ចំនួន​៦២៩​កានស្មើនឹង​១៨,៨៧០​លីត្រ នៅ​ទីតាំង​ស្តុក​ទុក​មួយកន្លែង​ស្ថិត ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ខណ្ឌដង្កោរាជធានី​ភ្នំពេញ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព៨ នាទី មុន

កូវីដវិវត្តរោគសញ្ញាថ្មីចំពោះអ្នកចាក់ និងមិនចាក់វ៉ាក់សាំង ក្រោយលេចវត្តមាន វីរុសបំប្លែងខ្លួន Delta

ព័ត៌មានជាតិ៩ នាទី មុន

អ្នកវិភាគ ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់

ព័ត៌មានជាតិ៩ នាទី មុន

អាជីវករលក់ដូរនៅជុំវិញផ្សារបានលុង ផ្ទុះការតវ៉ាជាមួយអាជ្ញាធរទាមទារ៣ចំណុច​

បច្ចេកវិទ្យា១៤ នាទី មុន

ហ្វេសប៊ុកជាបណ្ដាញសង្គមធំជាងគេ ព្រោះមានបុត្រសម្ព័ន្ធដល់ទៅ ៥ ដែលបានទិញមកក្នុងតម្លៃរាប់ពាន់លានដុល្លារ

ព័ត៌មានជាតិ២២ នាទី មុន

តួលេខអ្នកឆ្លងកូវីដ១៩ បាន​កើនឡើងជាបន្តបន្ទាប់ ជាង ២ សប្តាហ៍ ក្នុងខែកញ្ញានេះ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services