ធុងបែងចែកសំរាមជិត៩០០ធុងកំពុងប្រើប្រាស់នៅទូទាំងប្រទេសដើម្បីបរិស្ថានស្អាតក្នុងសហគមន៍
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធុងបែងចែកសំរាមជិត៩០០ធុងកំពុងប្រើប្រាស់នៅទូទាំងប្រទេសដើម្បីបរិស្ថានស្អាតក្នុងសហគមន៍

បានផុស

នៅ

​គិត​មកដល់​បច្ចុប្បន្ន ធុង​បែងចែក​សំរាម​ចំនួន​៨៧០ធុងត្រូវបាន​ដាក់ជូន និង​កំពុង​ប្រើប្រាស់​នៅ​សាលារៀន ទីកន្លែង​សាធារណៈ​ រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​ ដើម្បី​បរិស្ថាន​ស្អាត​ក្នុង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​ធុង​បែងចែក​សំរាម​ទាំង​៦០​ធុង​បន្ថែមទៀត​របស់​កូកាកូឡា​ត្រូវបាន​ប្រគល់ជូនរដ្ឋបាលឃុំ​ចំនួន​៣​នៃ​ស្រុក​ព្រៃឈរ​ ដើម្បី​ផ្តល់ជូន​ទៅតាម​សាលារៀន សាលាឃុំ មណ្ឌល​សុខភាព វត្ត​អារាម​ និង​ផ្សារ​នានា​នៅក្នុង​មូលដ្ឋាន​ឃុំ​នីមួយៗ​ ទុក​សម្រាប់​ប្រើប្រាស់​ក្នុងការ​ចូលរួមលើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន​ប្រកប​ដោយ​ចីរភាព ដោយ​គាំទ្រ និង​បំផុសសកម្មភាព​គ្រប់គ្រង​សំរាម​ប្លា​ស្ទិ​ក​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ស្រប​តាម​ចក្ខុវិស័យ «​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត​»​។​

ពិធី​ប្រគល់​ទទួល​ធុង​បែងចែក​សំរាម​នេះ បាន​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃទី​២៣​ ខែកក្កដា ​ឆ្នាំ​២០២១​ដោយមាន​ការចូលរួម​ពី​លោក​ ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) តំណាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​,​ លោក​ ឡោ ចាន់​លី អភិបាលស្រុកព្រៃឈរ​ និង​កញ្ញា សម្បត្តិ មុនី​វរលក្ខណ៍ នាយក​ផ្នែក​ទំនាក់ទំនងកិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​របស់ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា​។​

កញ្ញា សម្បត្តិ មុនី​វរលក្ខណ៍ នាយក​ផ្នែក​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា កម្ពុជា បានលើកឡើង​ថា ​ធុង​បែងចែក​សំរាម​ទាំង​៦០ធុង​បន្ថែម​នេះ នឹង​រួមចំណែក​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការបែងចែក​សំរាមងាយស្រួល​ក្នុងការ​ទាញយក​មក​កែច្នៃ​ឡើងវិញ​នៅ​សំរាម​ប្លា​ស្ទិ​ក​ និង​គ្រប់គ្រង​សំរាម​ប្រភេទ​ផ្សេងទៀត​បានល្អ​ប្រសើរ​។​

កញ្ញា​បាន​បន្ថែមទៀតថា ​«​កង្វល់​ជុំវិញ​ការគ្រប់គ្រង​សំរាម​និង​ការលើកកម្ពស់​បរិ​ស្ថាន​ស្អាត​ជា​កង្វល់រួម​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ ​ជាពិសេស​ការអនុវត្តរ​បស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​យើង​ផ្ទាល់​តែម្តង​»​។​

លោក ផាន អូន បាន​ពាំនាំ​ការថ្លែងអំណរគុណ​រប​ស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដល់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ដែល​តែងតែ​ចូលរួម​សហការ​ក្នុង​សកម្មភាព​ការងារ​ជួយ​សង្គម តួយ៉ាង​ថ្ងៃនេះ ធុង​បែងចែក​សំរាម​ទាំង​៦០​ធុង​នេះ​ នឹងចូលរួម​ចំណែក​ក្នុង​ការជួយ​ថែរក្សា​បរិស្ថាន​និង​អនាម័យ​ក្នុង​មូលដ្ឋាន​ឃុំ​ទាំងបី​នេះ​ប្រកបដោយ​ប្រសិទ្ធភាពក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុង​ប៉ោយ​ប៉ែត​រង​ការជន់លិច​ ក្រោយ​ភ្លៀង​ជាង​៤​ម៉ោង​

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ៤ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services