Connect with us

ព័ត៌មានជាតិ

វឌ្ឍនៈគ្រុប និង ក្រុមហ៊ុន PHASE SCIENTIFIC បានឧបត្ថម្ភ​ឧបករណ៍​តេស្ត​រហ័ស​១០​ម៉ឺន​ឈុត ស្មើនឹង ១​លាន​ដុល្លារ​អាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

បានផុស

នៅ

ដើម្បី​រួមចំណែក​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា នា​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ វឌ្ឍនៈគ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​នៅ​ប្រទេស​កម្ពុជា​និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​កើតចេញពី​ការវិនិយោគ​ដោយ​ធនធាន​ក្នុងស្រុក​ផ្ទាល់​សុទ្ធសាធ​ដូចជា ធនាគារ វឌ្ឍនៈ​, ក្រុមហ៊ុន វឌ្ឍនៈ ប្រប​ភើ​ធី​, សណ្ឋាគារ​រ៉ូ​ស​វូដ​, វឌ្ឍនៈ អេ​ហ្វ​&​ប៊ី​, វឌ្ឍនៈ អ៊ិន​វេស​មេន​, វឌ្ឍនៈ ប្រូ​វើ​រី​, វឌ្ឍនៈ Golf Resort និង​វឌ្ឍនៈ វី​ល ។​ល​។ បាន​សហការ​ជាមួយ​ក្រុមហ៊ុន PHASE SCIENTIFIC ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ ម៉ាក INDICAID មាន​មូលដ្ឋាន​នៅ​ទីក្រុង ហុង កុង រួមគ្នា​ឧបត្ថម្ភ ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ ម៉ាក INDICAID សរុប​ចំនួន ១០​ម៉ឺន​ឈុត ស្មើនឹង​ថវិកា​ចំនួន ១​លាន​ដុល្លា​សហរដ្ឋអាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឧបត្ថម្ភ​ឧបករណ៍​តេស្ត​រហ័ស​ម៉ាក INDICAID នេះ នឹងត្រូវ​ធ្វើ​ឡើងជា ២​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ នឹង​ប្រគល់ជូន ចំនួន ៥​ម៉ឺន​ឈុត​នៅក្នុង​ថ្ងៃនេះ​ផ្ទាល់ ក្រោម​អធិបតីភាព​ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហើយ​ដំណាក់កាល​ទី​២ នឹង​ប្រគល់ជូន​ចំនួន ៥​ម៉ឺន​ឈុត​ទៀត នៅក្នុង​ខែសីហា ឆ្នាំ​២០២១ ខាងមុខ​។​

​លោក RICKY CHIU ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PHASE Scientific បាន​សម្តែង​នូវ​ក្តី​រីករាយ​ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការសហការ​ឧបត្ថម្ភ​ឧបករណ៍​តេស្ត​រហ័ស INDICAID ជាមួយ វឌ្ឍនៈ គ្រុប នាពេលនេះ និង​បានឱ្យដឹងថា INDICAID គឺជា​ឧបករណ៍​តេស្ត​រហ័ស​ពិនិត្យ​រក​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការយក​សំណាក​ផ្ទាល់​នៅក្នុង​ច្រមុះ ហើយ​ទទួលបាន​ម៉ាក​សញ្ញា CE ដែល​បញ្ជាក់​អំពី​ភាព​អនុលោម​តាម​បទដ្ឋាន​របស់​សហភាព​អឺរ៉ុប​។ INDICAID មាន​លក្ខណៈសាមញ្ញ​ងាយស្រួល​ប្រើ និង​អាច​ផ្តល់​លទ្ធផល​តេស្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ត្រឹមតែ ២០​នាទី ប៉ុណ្ណោះ ដោយ​ពុំ​ចាំបាច់​ត្រូវការ​ឧបករណ៍ ឬ​សម្ភារៈ​អ្វី​ជំនួយ​បន្ថែមទៀត​នោះទេ​។

INDICAID ត្រូវបាន​វាយតម្លៃ​ទទួលស្គាល់​អំពី​ភាពត្រឹមត្រូវ តាមរយៈ​ការពិសោធន៍​សាកល្បង​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​លោក ដោយ​ធ្វើតេស្ត​លើ​សំណាក​គំរូ​សរុប​ចំនួន ៩២០០ ហើយ​លទ្ធផល​ដែល​ទទួលបាន គឺ​ត្រូវបាន​យកទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​បន្ថែម​ជាមួយនឹង​លទ្ធផល​នៃ​ការធ្វើ PCR រក​ជំងឺ​កូ​វីដ​-១៩​។ ជា​លទ្ធផល បាន​បង្ហាញថា INDICAID មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ដោយមាន​កម្រិត​ភ្ញោ​ច​ខ្ពស់​រហូតដល់ ៩៣,៩៣% និង​មាន​ភាពជាក់លាក់​ដល់​ទៅ ៩៩,៩៥% ព្រមទាំង​ប្រើ​ថេរវេលា​ខ្លី​បំផុត​ក្នុងការ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​-១៩​។ បច្ចុប្បន្ន INDICAID ត្រូវបាន​ចែកចាយ​លក់​បន្ត​នៅក្នុង​ប្រទេស​ចំនួន ៣៣ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។

​អ្នកឧកញ៉ា HOLIC TANDIJONO វិនិយោគិន​ដែល​នាំចូល​នាឡិកាដៃ​ម៉ាក​ល្បីៗ​លំដាប់​ពិភពលោក​មក​លក់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទីតាំង​នៅក្នុង​ផ្សារ​ទំនើប អគារ វឌ្ឍនៈ កា​ពី​តា​ល បច្ចុប្បន្ន​ជា​ស្ថាបនិក​ក្រុមហ៊ុន Horographykarat Co. Ltd ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល​និង​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ ម៉ាក INDICAID នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុមហ៊ុន​បាន​ខិតខំ​អនុវត្តតាម​បែបបទ​ច្បាប់​ជា​ធរមាន ព្រមទាំង​បាន​បង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម (VAT) ជូន​ដល់​រដ្ឋ ដើម្បី​អាច​នាំចូល​នូវ​ឧបករណ៍​តេស្ត​រហ័ស​ដែលមាន​ប្រសិទ្ធ​ខ្ពស់​និង​គុណ​ភាពល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់ សំដៅ​រួមចំណែក​កាត់បន្ថយ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​ប្រទេស​កម្ពុជា​។

ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ ម៉ាក INDICAID ត្រូវបាន​រដ្ឋាភិបាល​ក្រុង ហុងកុង ជំរុញ​និង​លើកទឹកចិត្ត​ឱ្យប្រើ​ជា ផលិតផល​ចាំបាច់​នៅតាម​មន្ទីរពេទ្យ និង​តាម​ផ្ទះ ហើយក៏​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅតាម​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន ផ្សារ​ទំនើប សណ្ឋាគារ និង​សាលារៀន សម្រាប់​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ជាប្រចាំ​ផងដែរ ទាំង​នៅក្នុង​ទីក្រុង ហុងកុង និង​សហគមន៍​អន្តរជាតិ​។

​បច្ចុប្បន្ន ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ ម៉ាក INDICAID មាន​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប អគារ វឌ្ឍនៈ កា​ពី​តា​ល ជាន់​ផ្ទាល់​ដី (​អគារ​លេខ​៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​) ហើយ​អតិថិជន​ក៏​អាចធ្វើ​ការសាកសួរ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ឧបករណ៍​តេស្ត​រហ័ស​ម៉ាក INDICAID នៅ​គ្រប់​សាខា​ធនាគារ វឌ្ឍនៈ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ +៨៥៥-១១-៧៧២២១១ ឬ​ចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម