JICA មិន​ត្រឹមតែ​ជួយ​កសាង ប្រព័ន្ធ​លូ​បង្ហូរទឹក ការពារ​ទឹកជំនន់ ប៉ុណ្ណោះ​ទេ តែ​កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរទឹក​ចូល​ទន្លេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

JICA មិន​ត្រឹមតែ​ជួយ​កសាង ប្រព័ន្ធ​លូ​បង្ហូរទឹក ការពារ​ទឹកជំនន់ ប៉ុណ្ណោះ​ទេ តែ​កសាង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរទឹក​ចូល​ទន្លេ

Published

on

ភ្នំពេញ​ ៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (​ចៃ​កា​) មិន​ត្រឹមតែ​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រពន្ធ​លូ​បង្ហូរទឹក ដែល​កាត់បន្ថយ​បាន​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ តែ​ចៃ​ការ​នូវបាន​កសាង​នៅ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​អោយ​ក្លាយជា​ទឹកស្អាត​មុននឹង​បង្ហូរទឹក​ចូលទៅក្នុង​ទន្លេ​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​លោក​បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក ស៊ូ​ហ្កា​ណូ យូ​អុ​ី​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អណ​ត្តិ​(JICA ) និង​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) នៅ​សាលា​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី ២៣​វិច្ឆិកា​នេះ ។​


​លោក ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អណ​ត្តិ​(JICA ) ដែល​បាន​ជួយ​ដល់​រាជធានី​ភ្នំពេញ ជាក់ស្តែង​ដូចជា​ការកសាង​នូវ​ប្រព័ន្ធ​បង្ហូរទឹក ការផ្ដល់​រថយន្តក្រុង​សាធារណៈ​ការបំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព ជាមួយនឹង​ការផ្ដល់​នូវ​បច្ចេកទេស​ផ្សេងៗ​ទៀត ។ មកដល់ពេលនេះ jica បាន​ជួយ​រាជធានី​ភ្នំពេញ​លើ​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៤​ហើយ ដោយ​ក្នុង​គម្រោង​ជំហាន​ទី​៤​នេះ jica​បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់លូ​បង្ហូរទឹក​ខ្នាត​ធំ​នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ។

លោក​សង្ឃឹមថា គម្រោង​ទាំងពីរ​នេះ​នឹង​កាត់បន្ថយ​បាន​យ៉ាង​ធំ​លើ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខណ្ឌ​ទាំងពីរ​នេះ​។ ជាក់ស្តែង ក្នុង​គម្រោង​ការពារ​ទឹកជំនន់​ជំហាន​ទី​៣ ដែល​អង្គការ​ចៃ​កា​បាន​ធ្វើឡើង​នៅក្នុង​ខណ្ឌ​៧​មករា ឃើញថា​គម្រោង​នេះទទួលបាន​ជោគជ័យ ដោយ​កាត់បន្ថយ​បាន​នូវ​ការលិចលង់​យ៉ាង​ធំ​នៅ​ខណ្ឌ​៧​មករា​។ ជាងនេះទៀត ចៃ​កា បាន​កសាង​អាង​ប្រតិកម្ម​ទឹក​កខ្វក់ មុន​បង្ហូរ​ចូលទៅក្នុង​ទន្លេ​ថែមទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តកណ្ដាល មិន​ទទួលរង​នូវ​ប៉ះពាល់​ដោយ​ទឹក​កខ្វក់​នេះ​។

លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ត្រៀម​សហការ​ជាមួយ​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​គ្រប់ពេលវេលា ហើយ លោក​សង្ឃឹមថា កិច្ចប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អង្គការ jica នឹង​កាន់តែ​ល្អ​ប្រសើរ​មួយកំរិត​ថែមទៀត​។​

លោក ស៊ូ​ហ្កា​ណូ យូ​អុ​ី​ឈី ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​បញ្ចប់​អាណត្តិ ​jica បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្នុង​អាណត្តិ​ជាង​៣​ឆ្នាំ​ដែល​លោក​បាន​បំពេញការងារ​នៅ​រាជធានី​ភ្នំពេញ jica បាន​ជួយ​រាជធានី​ភ្នំពេញ​ច្រើន ដូច​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ដងផ្លូវ ការកសាង​នូវ​ប្រព័ន្ធ​បណ្ដាញ​លូ​ជាដើម ហើយ​ក្នុង​ពេលនេះ jica​បាននិងកំពុង​ធ្វើ​សកម្មភាព​ដាក់លូ​បង្ហូរទឹក​ខ្នាត​ធំ​នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ ។ គម្រោង​នេះ​ក៏បាន​ឈានទៅរក​ភាពជោគជ័យ​មួយទៀត​ដែរ​។ ជា​ទិសដៅ​របស់ jica និង​ផ្ដល់​បច្ចេកទេស​ទៅលើ​ការគ្រប់គ្រង​ប្រព័ន្ធ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ការគ្រប់គ្រង​ប្រព័ន្ធ​លូបង្ហូរទឹក គម្រោង​រៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​រាជធានី​ភ្នំពេញ​ការរៀបចំ នគររូបនីយកម្ម​ដែនដី ប្រព័ន្ធ​ដឹកជញ្ជូន​ជាដើម​។ ទោះបី​លោក​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ក៏ពិតមែន តែ​លោក​នៅតែ​បន្ត​ជួយ​រាជធានី​ភ្នំពេញ បន្ថែមទៀត តាមរយៈ​លោកស្រី​កា​ម៉េ ហា​រុ​កុ ប្រធាន​តំណាង​ថ្មី​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​៕
ដោយ ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services