Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តដំណើរទៅស្រុកជីក្រែង ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋនៅ​ទី​នោះ

បានផុស

នៅ

(កំពង់ធំ)៖ ដោយអនុវត្តបទបញ្ជា លោកមេបញ្ជាការ រងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ក្រោយពីបានបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងម្ជុលទី១ ជូនប្រជាពលរដ្ឋចំនួនជិត៩.០០០នាក់ នៅ២ឃុំ របស់ស្រុកប្រា​សាទ​បាគង ខេត្តសៀមរាបរួចរាល់, ពេលនេះក្រុមគ្រូពេទ្យ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តដំណើរ ដើម្បី​អនុវត្តយុទ្ធនាការ ចាក់វ៉ាក់សាំងម្ជុលទី១ ជូនប្រជាពលរដ្ឋ រស់នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀម​រាប នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកឧត្ដមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាលប្រគល់ភារកិច្ច និងជូនដំណើរក្រុមគ្រូពេទ្យ រួមទាំងក្រុមការងារចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៣៦នាក់ ទៅកាន់ទីតាំងចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បន្តទៀត។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមបទបញ្ជារបស់ថ្នាក់លើ ឲ្យមានប្រសិទ្ធភាពក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ត្រូវបំពេញភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់តាមផ្នែកជំនាញនីមួយៗ ដែលបានប្រគល់ និងត្រូវប្តេជ្ញាចិត្តដាច់ខាត ដោយឆន្ទៈមុះមុត ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដោយត្រូវធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតរបស់គាត់ ជៀសផុត ពីការឆ្លងជំងឺដ៏កាចសាហាវនេះ។

ជាមួយគ្នានេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់ក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវធ្វេសប្រហែស ក្នុងមួយវិនាទីណាឡើយ ក្នុងការការពារខ្លួនឯងម្នាក់ៗ ដោយត្រូវអនុវត្តតាមវិធានការ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យបានម៉ឺងម៉ាត់បំផុត។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូន នូវសម្ភារៈបរិក្ខាពេទ្យ សម្រាប់ការពារខ្លួន ក្នុងពេលបំពេញភារកិច្ច និងឧបត្ថម្ភជូននូវស្បៀងអាហារ និងថវិកា សម្រាប់ដោះស្រាយ ជីវភាពប្រចាំថ្ងៃជូនក្រុមគ្រូពេទ្យ និងក្រុមការងារ ព្រមទាំងបានលើកទឹកចិត្ត ឲ្យខិតខំបំពេញភារកិច្ច ដើម្បីទទួល​បាន​ជោគជ័យផងដែរ៕ (ដោយ)៖ ប៊ុន រដ្ឋា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម