Connect with us

ព័ត៌មានជាតិ

ជម្រុះ​គ្នា​ជា​ច្រើនជុំ ​រកឃើញ​ជយលាភី​និយាយ​ភាសា​អង់គ្លេស​​ឆ្នើម​ជាសាធារណៈ

បានផុស

នៅ

ភ្នំពេញ៖ ខេត្តបាត់ដំបងបានប្រកាសរកឃើញម្ចាស់ជយលាភីនិយាយភាសាអង់គ្លេសជាសាធារណៈ បន្ទាប់ពីមានការចូលរួមប្រកួតប្រជែងជាច្រើនវគ្គរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីវោហាឆ្នើម បាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ បានឈានដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងនៃកម្មវិធី វោហាឆ្នើម តាមរយៈប្រព័ន្ធ Video conference zoom។

ឆ្លងតាមការប្រកួតប្រជែង ផ្នែក​វិញ្ញាសាឯកបុគ្គល ជយលាភីលេខ១បានទៅលើបេក្ខនារី សាន នីកាម៉ារៀ និងលេខ២បេក្ខនារី ហៀង គីមហួយ និងវិញ្ញាសាជជែកកដេញដោលលជាក្រុម ជយលាភីលេខ១បានទៅលើក្រុមបដិសេដ មានបេក្ខជន សេង ម៉ៅម៉េង បេក្ខនារី មុនី ម៉ារីដា និងបេក្ខនារី ប៉ូវ វីរីយ៉ា ។

ជយលាភីវិញ្ញាសាឯកបុគ្គល លេខ១ ទទួលបានមេដាយមួយគ្រឿង ថវិកា៦០ម៉ឺនរៀល កុំព្យូទ័រ Laptop ១គ្រឿង អាហារូបករណ៍លោក ស សុខា។ ជយលាភីលេខ២ ទទួលបានមេដាយមួយ​គ្រឿង ថវិកា ៤០ម៉ឺនរៀល រួម​ទាំង​អាហារូបករណ៍លោក ស សុខា។

សម្រាប់វិញ្ញាសារ ជជែកដេញដោលជាក្រុម ជយលាភីលេខ១ ចំនួន៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបានមេដាយមួយគ្រឿង ថវិកាចំនួន១លានរៀលកុំព្យូទ័រLaptop១គ្រឿង អាហារូបករណ៍លោក ស សុខា និង​ជយលាភីលេខ២ ចំនួន៣នាក់ ម្នាក់ៗទទួលបានមេដាយមួយគ្រឿង ថវិកា៨០ម៉ឺនរៀល រួមទាំង​អាហារូបករណ៍លោក​ស សុខា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម