Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ! លោកឧបនាយករដ្ឋ​មន្រ្តី ប្រាក់ សុខុន អញ្ជើញចុះហត្ថលេខា ទទួលជំនួយពីជប៉ុន ចំនួន៣,៣១លានដុល្លារ

បានផុស

នៅ

នៅវេលាម៉ោង៩ ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន។

ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ អ្នកចូលរួមទាំងអស់ ត្រូវធ្វើតេស្តរហ័ស (Covid Rapid Tes)។  ដូច្នេះអ្នកដែលមិនបានធ្វើតេស្ត មិនអនុញ្ញាតឲ្យចូលរួមនោះទេ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន៣៦២ លានយ៉េន ដែលស្មើប្រមាណ ៣,៣១លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅកម្ពុជា ហើយបើតាមក្រសួងការបរទេស គម្រោងនេះសម្រាប់អនុវត្តឆ្នាំ២០២១។

ក្រសួងការបរទេសបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ៕ (ដោយ)៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម