Connect with us

ព័ត៌មានជាតិ

ដូនចាស់​វ័យ៧៤ឆ្នាំ ​ត្រូវ​ឆក់​ស្លាប់ ខណៈ​ដៃនៅ​សើម​កាន់​ឌុយ​ដោត​ព្រីភ្លើង​​​

បានផុស

នៅ

ដូនចាស់​ម្នាក់​ប្រហែស​តែ​មួយភ្លែត ​ត្រូវ​ខ្សែ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ ដោយ​ដៃ​គាត់​សើម​កាន់​ឌុយ​ដោត​ និង​ព្រី​ភ្លើង​ចរន្ត​អគ្គិសនី​។ ​ដូន​ចាស់​ស្លាប់ នៅវេលា​ម៉ោង​៨​និង​៣០​នទី​យប់ កាល​ពីថ្ងៃទី​២៤ ខែកក្កដា​ឆ្នាំ​២០២១ នៅ​ភូមិ​ដង​រុន​លិច ឃុំបន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដូន​ចាស់​ស្លាប់​នោះ​មានឈ្មោះ ឱក លឿន អាយុ​៧៤​ឆ្នាំ នៅ​ភូមិ​ដង​រុន​លិច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។​ នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​បន្តថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ដៃ​របស់គាត់​សើម ហើយ​កាន់​ឌុយ​ភ្លើង​ទៅ​ដោត​នឹង​ព្រី បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​នៅ​នឹង​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​ស្លាប់​ហើយ​កូន​បានផ្តល់​ព័ត៌មាន​ទៅ​ឲ្យនគរបាល​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើត​ហេតុ និង​ពិនិត្យ​សព​ឃើញ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ប្រាកដ​មែន ​ព្រោះ​សំអាង​ថា​ ឥតមាន​ស្នាក់​ស្នាម​នៅ​និង​ខ្លួន​សព​។​ សព​ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម