Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារបឹងកេងកង​​ច្រាន​ចោល​ព័ត៌មានបិទខ្ទប់ផ្សារ​យកសំណាកម្ដងទៀត

បានផុស

នៅ

គណៈកម្មការ​គ្រប់គ្រង​ផ្សារបឹងកេងកង នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានច្រានចោលពាក្យចចាមអារ៉ាម ថាអាជ្ញាធរនឹងបិទខ្ទប់ផ្សារបឹងកេងកងនៅថ្ងៃទី ២៨ ខែកក្កដា ដើម្បីយកសំណាក។

លោក ឯក និមល ប្រធានផ្សារបឹងកេងកងបានប្រាប់ឱ្យដឹងថា “គណៈកម្មការ​ផ្សារ រដ្ឋបាល​ខណ្ឌ​បឹងកេងកង រដ្ឋបាល​រាជធានី មិនមានផែនការបិទខ្ទប់យកសំណាក នាថ្ងៃទី ២៨ ខែកក្កដា ដូចពាក្យ​ចចាមអារ៉ាម បំផុសបំផ្លើស របស់ជនអគតិ ព្យាយាម​រារាំងការ​ប្រកបរបរអាជីវកម្មដើម្បីផ្គត់ផ្គង់​សេដ្ឋកិច្ចគ្រួសារ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា​គណៈកម្មការ​ផ្សារ​នៅតែបន្ត​ជំរុញ​បងប្អូន​អាជីវករ ទៅយកសំណាក​ពិនិត្យ​រកមេរោគ​កូវីដ​១៩ មុនមកបើកតូបធ្វើអាជីវកម្ម ដើម្បី​ឱ្យផ្សាររបស់មាន សុវត្ថិភាព កាត់ផ្តាច់ការ​ចំលង​មេរោគកូវីដ១៩។

ផ្សារបឹងកេងកង​ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញកាលពីថ្ងៃទី ១២ ខែកក្កដា ក្រោយការបិទជាលើកទី២ បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ រាប់រយនាក់។

រដ្ឋបាលរាជធានីភ្នំពេញក៏បានកំណត់ឱ្យអាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធ ត្រូវទៅយកសំ​ណាក​វិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ដ្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធ​ផល​តេស្ដអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន ដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៨ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១១ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១១ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម