Connect with us

ព័ត៌មានជាតិ

ទំនប់ស្ទាក់ទឹកស្ទឹងសង្កែសាង​សង់បាន៩០ ភាគរយ គ្រោងបញ្ចប់ដំណាច់ឆ្នាំនេះ

បានផុស

នៅ

គម្រោងសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ ស្ថិតក្នុងស្រុកឯកភ្នំ ដែលមានតម្លៃ៤០ លានដុល្លារ សម្រេចបាន​៩០ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានឱ្យដឹងថា វឌ្ឍនភាពនៃការស្ថាបនាទំនប់ស្ទាក់ទឹកស្ទឹងសង្កែ ឬហៅថា ទំនប់ស្ទាក់ទឹកសាលាតាអន បានដំណើរការសាងសង់ជិតរួច​រាល់ជាស្ថាពរហើយ ហើយនឹងអ្វីដែលនៅសេសសល់គឺការងារកំពុងសម្អាតឲ្យបានត្រឹមត្រូវតាមស្តង់ដាររបស់គម្រោងតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនប់ស្ទាក់ទឹកស្ទឹងសង្កែឬ“ទំនប់សាលាតាអន”នេះបានកើតជារូបរាង្គឡើងស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំខេត្តបាត់ដំបងជាសមិទ្ធិផលមួយដែលមហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តថាជាសមិទ្ធិផលប្រវត្តិសាស្ត្រក្នុងចំណោមសមិទ្ធិផលដូចគ្នាផ្សេងៗទៀតដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំដើម្បីជាប្រយោជន៍សម្រាប់ខេត្តបាត់ដំបងប្រើប្រាស់ដល់វិស័យកសិកម្មរបស់ប្រជាកសិករក្រោមកម្ចីហិរញ្ញប្បទានសម្បទានរបស់សា​ធារណរដ្ឋកូរ៉េ។ជាពិសេសប្រយោជន៍នេះបានជួយដល់ប្រជាកសិករក្នុងស្រុកឯកភ្នំស្រុកសង្កែនិងក្រុងបាត់ដំបងក្រោយទំនប់សាលាតាអនមួយនេះត្រូវបានបញ្ចប់នូវការសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១​ឆាប់ៗខាងមុខនេះ។

ដោយមើលឃើញអំពីវឌ្ឍនះភាពក្នុងខេត្តបាត់ដំបងលើវិស័យធំៗជាបន្តបន្ទាប់ប្រជាពលរដ្ឋទូទាំងខេត្តរួមនិងអាជ្ញាធរខេត្តផងបានថ្លែងអំណរគុណចំពោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារួមនិងថ្នាក់ដឹកនាំក្រសួងនិងដៃគូអភិវឌ្ឍន៍នានាដែលបានផ្តល់នូវសមិទ្ធផលធំៗជាច្រើនដល់ខេត្តកន្លងមក។

ជាពិសេសក្នុងពេលប៉ុន្មានឆ្នាំមុននេះខេត្តបាត់ដំបងធ្លាប់បានទទួលនូវសមិទ្ធផលទំនប់ទឹកកង្ហតក្នុងស្រុកបាណន់,ទំនប់ពហុបំណងសេកសកនៅក្នុងស្រុករតនមណ្ឌលនិងទំនប់ក្បលស្ទឹងដូនទ្រីក្នុងស្រុករុក្ខគីរីដែលបានផ្តល់ឱកាសឲ្យប្រជាកសិករនិងប្រជាពលរដ្ឋនៅទីនោះមានជីវភាពកាន់តែប្រសើរតាមរយះវិស័យកសិកម្ម​និងផលដំណាំរួមផ្សំផ្សេងៗ។

លោកប្រធានមន្ទីរបញ្ជាក់បន្តថា:ទំនប់នេះវានិងផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃវិស័យសេដ្ឋកិច្ចរបស់ខេត្តឲ្យបានកាន់តែប្រសើរឡើងថែមទៀតតាមរយៈនៃសារៈប្រយោជន៍សំខាន់ៗចំនួន៣រួមមាន៖ទី១,រក្សានិងតម្កល់កម្ពស់ទឹកស្ទឹងសង្កែឲ្យជាប់ជាប្រចាំទាំងក្នុងរដូវប្រាំងនិងរដូវវស្សាដែលយ៉ាងហោចណាស់ក្នុងកម្រិតកម្ពស់ទឹកពី១០ទៅ១៣ម៉ែត្រមុននិងវាហូរធ្លាក់ចុះទៅតំបន់បឹងទន្លេសាប។

ទី២.បម្រើដល់ការផលិតនូវទឹកស្អាតសម្រាប់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃក្នុងទីប្រជុំជនក្រុងនិងស្រុកជិតខាងនឹងធ្វើឲ្យទីក្រុងបាត់ដំបងកាន់តែស្រស់ស្អាតដែលអាចទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាកំសាន្តទៀតផង។

ទី៣.ទំនប់នេះបានផ្តល់នូវការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវនៅក្នុងរដូវវស្សាប្រមាណ១១ពាន់ហិកតានិងស្រូវប្រាំងប្រមាណ៤ពាន់ហិកតាផងដែរ៕ ដោយៈ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម