​ជីដូន​ឈឺ​ហូប​បាយ​​លែង​កើត​ បន្លំ​លួច​​ទឹក​ដោះ​គោ​មួយ​កំប៉ុង​នៅ​​ផ្សារ​ឡាក់​គី​ ត្រូវ​សន្តិសុខ​ចាប់​ខ្លួន​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​ជីដូន​ឈឺ​ហូប​បាយ​​លែង​កើត​ បន្លំ​លួច​​ទឹក​ដោះ​គោ​មួយ​កំប៉ុង​នៅ​​ផ្សារ​ឡាក់​គី​ ត្រូវ​សន្តិសុខ​ចាប់​ខ្លួន​​

បានផុស

នៅ

ស្រ្តី​ម្នាក់​ត្រូវ​បាន​សន្តិសុខផ្សារ​ឡាក់​គី​ចាប់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច បន្ទាប់​ពី​បាន​​លួច​ទឹក​ដោះ​គោ​មួយ​កំប៉ុង​​យក​ទៅ​​ឱ្យ​ជីដូន​ដែល​ហូប​បាយ​​លែង​កើត​​ តែ​​ត្រូវ​សមត្ថកិច្ច​​មិន​មាន​ចំណាត់​ការ​លើ​សំណុំ​រឿង​នេះ​​ទេ​ ក្រោយ​ដឹង​ការ​ពិត​​​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាង​ណា​នៅ​ថ្ងៃ​​ទី​២៦​ ខែ​កក្កដា នេះ​ក្រុម​ការងារ​ព័ត៌មាន ​និង​ប្រតិកម្មរហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ​បាន​​ឆ្លើយ​តប​បំភ្លឺជូនសាធារណជន និង​គណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព និង​ខ្លឹមសារថា លួចទឹកដោះគោ១កំប៉ុងយកឱ្យ​យាយ​ឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទ​ល្មើសធ្ងន់ណាស់មែនទេ?

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួលបានព័ត៌មាននេះភ្លាម ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​ខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតបបំភ្លឺករណីខាងលើ។ ចំពោះ​ករណីអំពើលួច នេះ​ពិត​ជា​មាន​មែន ​កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅ​ចំណុច​ផ្សារ​ឡាក់​គី​ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ​ដែល​បុគ្គលឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជ​ធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បី​យក​ទៅ​ឲ្យ​ជីដូន​ដែល​ឈឺ​ហូប​បាយ​មិន​កើត​នៅ​ផ្ទះ​ តែ​ត្រូវ​សន្តិសុខ​ផ្សារឡាក់​គី​ឃើញ​ក៏​បានឃាត់ខ្លួនឲ្យសមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ដែលយកបុគ្គលឈ្មោះ យ៉ា ស្រីដា ទៅដាក់​ទោស​នោះ​ទេ។

លើស​ពី​នោះ​ទៀត​បន្ទាប់​ពី​ពិនិត្យ​លទ្ធភាព​ជាក់​ស្តែង និង​ដោយ​ក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជ​អាជ្ញាអម​សាលាដំបូងខេត្តកណ្តាល បានអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្នុងនោះដែរ ឯកឧត្តម​ព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ បន្ថែម ដើម្បីយកទៅទិញ​ទឹក​ដោះគោ​ឲ្យ​ជីដូន​ដែល​កំពុងមានជម្ងឺ។ ដែលវាផ្ទុយពីការពិតដែលសាសាធារណជន និងបណ្តាញសង្គម​មួយ​ចំនួន​មានការភាន់​ច្រឡំថាជាការអនុវត្តច្បាប់តឹងរ៉ឹងចំពោះបុគ្គលដែលលួចម្សៅដោះគោនោះ។

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អាជីព៣ នាទី មុន

គ្រប់គ្រងអាជីវកម្មបែប Micromanagement មុន -ក្រោយ នឹងដួលរលំឆាប់

សុខភាព១៣ នាទី មុន

កូវីដវិវត្តរោគសញ្ញាថ្មីចំពោះអ្នកចាក់ និងមិនចាក់វ៉ាក់សាំង ក្រោយលេចវត្តមាន វីរុសបំប្លែងខ្លួន Delta

ព័ត៌មានជាតិ១៣ នាទី មុន

អ្នកវិភាគ ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់

ព័ត៌មានជាតិ១៤ នាទី មុន

អាជីវករលក់ដូរនៅជុំវិញផ្សារបានលុង ផ្ទុះការតវ៉ាជាមួយអាជ្ញាធរទាមទារ៣ចំណុច​

បច្ចេកវិទ្យា១៨ នាទី មុន

ហ្វេសប៊ុកជាបណ្ដាញសង្គមធំជាងគេ ព្រោះមានបុត្រសម្ព័ន្ធដល់ទៅ ៥ ដែលបានទិញមកក្នុងតម្លៃរាប់ពាន់លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services