ព័ត៌មានជាតិ
រកឃើញអ្នកវិជ្ជមានកូវីដ១៩ លើពលករខ្មែរមកពីថៃ ១៦១នាក់ ក្នុងចំណោម៤៤៩នាក់
របាយការណ៍នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបានចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩ លើពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិអូស្មាច់ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ បានរកឃើញក្នុងចំណោមពលករត្រលប់មកពីប្រទេសថៃចំនួន ៤៤៩ នាក់រកឃើញ វិជ្ជមានកូវីដ១៩ ចំនួន ១៦១នាក់។ ជាមួយនេះក្រុមគ្រូពេទ្យបានរកឃើញអ្នកជំងឺចំនួន៣៤នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តផងដែរ។
ប្រភពបានឲ្យដឹងថា ក្នុងការពិនិត្យយកសំណាកពលករសរុបចំនួន ៤៤៩នាក់ ស្រី១៩៧នាក់ (អ្នកខេត្តឧត្តរមានជ័យចំនួនសរុប ១៥នាក់ស្រី០៨នាក់) ក្រៅពីនោះ ជាពលករដែលរស់នៅខេត្តប៉ៃលិន។ បន្ទាប់ពីធ្វើការពិនិត្យរួចរាល់គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ១៩ ខេត្តត្រូវបានបញ្ជូនពលករអវិជ្ជមានសរុបចំនួន ២៨៨នាក់ ស្រី១១៥នាក់ទៅខេត្តប៉ៃលិន, ពលករមានវិជ្ជមានកូវីដ១៩ សរុបចំនួន១៦១នាក់ស្រី៨២នាក់ ពីច្រកអូរស្មាច់បញ្ជូនទៅមណ្ឌលព្យាបាលខេត្តប៉ៃលិន។ ពលករជាសះ ស្បើយចំនួន១៥នាក់។ ជាមួយនេះក្រុមគ្រូពេទ្យក៏បានពិនិត្យរថយន្ត១៣៦គ្រឿងអ្នកបើកបរចំនួន ២៣០នាក់នៅ(ច្រកអូរស្មាច់និងច្រកជាំ)សំណាកអ្នកបើកបរ ៩១នាក់លទ្ធផលអវិជ្ជមានទាំងអស់។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៥ ខែកក្កដានេះ ខេត្តឧត្តរមានជ័យបានរកឃើញជំងឺកូវីដ១៩ ចំនួន ៤,០១០ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ៣,៧៣0 ករណីនិងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន២៨០ករណីបានព្យាបាលជាសះស្បើយចំនួន ៦៥៥នាក់កំពុងសម្រាកព្យាបាលចំនួន ៣,៣៤៧នាក់និងស្លាប់ បាត់បង់ជីវិត ៨នាក់ផងដែរ៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៤ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១២ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)