Connect with us

ព័ត៌មានជាតិ

លោកតា​អាយុ ១០៣ ឆ្នាំ​នៅ​បឹង​សាឡាង ស្ម័គ្រចិត្ត​​មក​ចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ ៖ លោក​តា​​អាយុ​ ១០៣​ ឆ្នាំម្នាក់ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលស្ម័គចិត្តចាក់វាក់សាំង​ ការពារ​ជំងឺ​កូវីដ-១៩​ បានដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតាមានឈ្មោះសុខ​ ឡេង​ អាយុ​ ១០៣​ ឆ្នាំ​ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់​ឲ្យ​ដឹង​កាលពីដើមខែកក្កដាកន្លងទៅនេះមាន​លោកតា លោក​យាយ​អាយុជាង១០០ឆ្នាំចំនួន ៨នាក់ បាន​ស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយត្រូវ​បាន​ទទួលការ​ឧបត្ថម្ភ​ថវិកា​ពីប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោហ៊ុនសែន។

នៅ​វគ្គនេះ ក៏​មាន​លោកតាលោកយាយ ១៣នាក់បន្ថែមទៀត មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ​ក៏​ទទួលបាន​ថវិកានិងការ​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់។

គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់ ក្នុង​គោលដៅ​សម្រេច​ឲ្យបាន ១០លាននាក់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម