បិទផ្សារអង្គតាសោម រកឃើញ​​​អាជីវករ​ ៤៥ នាក់ ឆ្លង​កូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បិទផ្សារអង្គតាសោម រកឃើញ​​​អាជីវករ​ ៤៥ នាក់ ឆ្លង​កូវីដ១៩

បានផុស

នៅ

តាកែវ៖ គិតត្រឹមយប់ថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកលើក្រុមអាជីវករនិងប្រជាពលរដ្ឋផ្សារអង្គតាសោមចំនួន ៣២១ នាក់ លទ្ធផលរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៤៥នាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់បានឱ្យដឹងថា គិតត្រឹមម៉ោង ៧នឹង២០នាទី យប់ថ្ងៃទី ២៥ ខែកក្ដដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកលើក្រុមអាជីវករ និងបងប្អូនប្រជាពលរដ្ឋផ្សារអង្គតាសោម ៣២១នាក់ គឺបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៤៥នាក់ ស្រី ២៨នាក់។

នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ លោក អ៊ូច ភា អភិបាលអភិបាលខេត្តតាកែវបានចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយកសំណាកបងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករនៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ។

លោក អ៊ូច ភា អភិបាលខេត្តបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយ​ត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុល និងត្រូវពាក់​ម៉ាស់​ឲ្យ​បានគ្រប់ៗគ្នា។ ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីនាំ​ឲ្យ​មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួន។

អាជ្ញាធរខេត្តតាកែវសម្រេចផ្អាកជាបណ្ដោះអាសន្ន អាជីវកម្មការលក់ដូរក្នុងផ្សារអង្គតាសោម និងបរិវេលាជុំវិញផ្សារទាំងអស់ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ចាប់ពីវេលាកម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារ ក្រោយអាជ្ញាធររកឃើញតំបន់ទីតាំងផ្សារជាកន្លែងមានការឆ្លងជំងឺកូវីដ១៩ បាន​​ប៉ះពាល់ផ្ទាល់និងប្រយោលជាច្រើននាក់។

ការសម្រេចបិទផ្សារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាល ដាលទៅតំបន់ផ្សេងៗទៀត៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៩ នាទី មុន

Capitan ប្រាប់​ថា​វ៉ៃ​មិនទាន់​ល្អ​ទេ​ទោះ​ការពារ​ខ្សែក្រវាត់​បានសម្រេច​ក្ដី

នយោបាយ៤២ នាទី មុន

លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់​សមា​ជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប

ព័ត៌មានជាតិ៤៦ នាទី មុន

លោក​មេឃុំ​ពង្រ យក​បដិមា​ធ្វើ​អំពី​លោហៈ​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ឧបត្ថម្ភភេសជ្ជៈ ២ម៉ឺនកេស ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រកាស​ស្វែងរក​អ្នកជំងឺ​កូ​វីដ​-១៩ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ព្យាបាល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services