Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ សម្តែង​នូវ​ការថ្លែងអំណរគុណ​ ចំពោះ​សប្បុរសជន ​ដែល​តែងតែ​ជួយឧបត្ថម្ភ​សម្ភារៈ​ការពារ​កូ​វីដ​១៩​

បានផុស

នៅ

​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ស្បៀង​និង​សម្ភារៈ​ប្រយុទ្ធប្រឆាំង ការពារ​កូ​វីដ​១៩​ជា​ហូរហែ​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ថ្ងៃនេះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​ចាត់​តំណាង​ទទួល​ថវិកា ចំនួន​៥០០០​ដុល្លារ និង ទឹក​សុទ្ធ​ចំនួន​៥០០​យួរ របស់ លោក​ឧកញ៉ា អ៉ឹ​ង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍ ក្នុង​យុទ្ធនាការបង្ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​ឧកញ៉ា អ៉ឹ​ង ប៊ុន​ហ៊ូ​វ និង​លោកជំទាវ ហេង សុខា ដែលមាន​ចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ ថវិកា និង ទឹក​សុទ្ធ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត សម្រាប់​ប្រើប្រាស់​ជាក់ស្តែង​ ក្នុង​អង្គភាព​ពិសេស​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ​ដ៏​កាច​សាហាវ​ដែល​បាន​ឆក់យក​អាយុជីវិត​ពល​រដ្ឋ​ខ្មែរ​ជាង​១០០០​នាក់​និង​ឆ្លង​ជាង​៦០០០០​នាក់​ហើយ​គិត​មក​ត្រឹម​ថ្ងៃនេះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម