Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បើក​ដំណើរការ ផ្សារ​កណ្តាល​ឡើងវិញ​ហើយ នៅ​ថ្ងៃស្អែក​នេះ

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បើក​អោយ​ដំណើរការ ផ្សារកណ្តាល​ឡើងវិញ​ហើយ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១​ស្អែក​នេះ​តទៅ ក្រោយពី​បិទ​ខ្ទប់​អស់​ជាច្រើន​សប្តាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៦​កក្កដា​នេះ ដែល​ក្នុង​សេចក្តីសម្រេច​នេះ​មានន័យថា ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារកណ្តាល មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ផ្សារ កណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ តទៅ បន្ទាប់ពី​បាន​អនុវត្ត​វិធានការ និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​។

ក្នុងអំឡុងពេល​នៃ​ការចាប់ផ្តើម​បើក​ដំណើរការ​ផ្សារ​ឡើងវិញ គណៈកម្មការ​ផ្សារកណ្តាល ត្រូវ អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ដូចខាងក្រោម​៖

– អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ ត្រូវ​អញ្ជើញ​ទៅយក​សំណាក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ លើក​ទី​២ តាម​កាលកំណត់​របស់​មន្ត្រី​មាន​សមត្ថកិច្ច និង​ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​អវិជ្ជមាន ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់ខ្លួន និង​ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​ជាថ្មី ក្នុង​មូលដ្ឋាន​អាជីវកម្ម​របស់ខ្លួន។

– យកចិត្តទុកដាក់​អនុវត្ត​សេចក្ដីណែនាំ​បន្ថែម​លេខ ០១៩/២១ ស​ណន ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ ២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ដីពី​ការ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម និង​ការជួបជុំ ឬ ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

– ត្រូវ​កំណត់​ចំនួន​អតិថិជន​ចេញ​-​ចូល​ផ្សារ ក្នុង​បរិមាណ​សមរម្យ​សមាមាត្រ​ទៅនឹង​ទំហំ​ទីតាំង​ផ្សារ ដើម្បី​រក្សា​ឱ្យបាន​ជាដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​-​សង្គម និង​ដើម្បី​ធានា​ឲ្យមាន​ខ្យល់​ចេញ​-​ចូល គ្រប់គ្រាន់ ដោយ​ត្រូវ​ជៀសវាង​ការ​ប្រជ្រៀត​គ្នា ឬ ប្រមូលផ្តុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ​ន​ការ ចម្លង​វីរុស​កូ​វីដ​-១៩ ក៏ដូចជា​ត្រូវ​គូស​គំនូស​សម្រាប់​អតិថិជន​ដើម្បី​រក្សា​ត​ម្អា​ត ១,៥ ម៉ែត្រ ជា​ចាំបាច់ ក្នុង​បរិវេណ​ផ្សារ​នីមួយៗ អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​អតិថិជន និង​ជន​ទាំងឡាយ​ដែលមាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ ត្រូវ​មាន​កាតព្វកិច្ច​ពា​ក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​ត​ឡា​ត​សុវត្ថិ​ភាពជា​ចាំបាច់​។ ក្នុងករណី​មិន​ពាក់​ម៉ាស ឬ ពាក់​ម៉ាស​មិនបាន​ត្រឹមត្រូវ ឬ មិន​រក្សា​គម្លាត​សុវត្ថិភាព​ទេនោះ គណៈកម្មការ​ផ្សារ ត្រូវ​សហការ​ជាមួយ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត​ការ​ផាកពិន័យ​ជាបន្ទាន់​ចំពោះ​បុគ្គល​ល្មើស ក្នុង​កម្រិត ទឹកប្រាក់​ពិន័យ​អន្តរការណ៍​ចន្លោះ​ពី ២០០.០០០៛ ដល់ ១.០០០.០០០៛ ស្របតាម​ប្រការ ២ ន ប្រកាស​អន្តរក្រសួង​លេខ ១៧៨ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល ស្តីពី​ការពិន័យ​ជា​ប្រាក់​ចំពោះ​បុគ្គល ឬ នីតិបុគ្គល ដែល ប្រព្រឹត្ត​អំពើ​ល្មើស​នឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ ឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដោយ​គ្មាន​ការលើកលែង​ឡើយ​។​ហាម​ដាច់ខាត​ការជួបជុំ​ប​មូល​ផ្តុំ​មនុស្ស​ក្នុង​បរិវេណ​ផ្សារ ទោះបី​ក្រោមរូបភាព​ណាក៏ដោយ​។ ក្នុងករណី មានការ​ជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ខុសពី​ការណែនាំ​នេះ គណៈកម្មការ​ផ្សារ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត​ការផាកពិន័យ​ជាបន្ទាន់​ចំពោះ​បុគ្គល​ល្មើស ក្នុង​កម្រិត​ទឹកប្រាក់ ពិន័យ​អន្តរការណ៍ ២.០០០.000៛ ស្របតាម​ប្រការ ១ នៃ​សេចក្តី​សម្រេច​លេខ ០៨៩/២១ សសរ​.​ច ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំ​ពោ បុគ្គល​ដែល​មិន​គោរព​ដោយ​ចេតនា​វិធានការ​រដ្ឋបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

– តម្រូវឱ្យ​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ អតិថិជន និង​ជន​ទាំងឡាយ​ដែលមាន​វត្តមាន​ក្នុង បរិវេណ​ផ្សារ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា – រៀបចំ​កំណត់​ច្រកចេញ​-​ចូល​ផ្សារ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ការចេញ​-​ចូល​របស់​អាជីវករ អតិថិជន និង​កំណត់​ច្រក​សុវត្ថិភាព​សម្រាប់​ការសង្គ្រោះ និង​គ្រប់គ្រង​ស្ថានភាព​អាសន្ន – ចាត់​ឱ្យមាន​អ្នក​វាស់​កម្ដៅ បាញ់​ទឹក​អាល់កុល​-​ដែល​អាល់កុល និង​អនុវត្ត​ការ​ស្កេ​ន QR Code”​ទប់ស្កាត់​កូ​វីដ Stop Covid” នៅតាម​បណ្តា​ច្រកចេញ​-​ចូល​ផ្សារ​ដែល​បានកំណត់​។

– ត្រូវ​រៀបចំ​កន្លែង​លាងដៃ នឹង​ផ្គត់ផ្គង់​សាប៊ូ ដាក់​ទឹក​អាល់កុល​-​ជល​អាល់កុល ឱ្យបាន​ច្រើន​ទីតាំង​ក្នុង​ផ្សារ ដើម្បីឱ្យ​អាជីវករ និង​អតិថិជន​ប្រើប្រាស់ – ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​នៅ​បរិវេណ​ជុំវិញ​ផ្សារ និង​ផ្នែក​ខាងក្នុង​ផ្សារ និង​ត្រូវ​យកចិត្ត ទុកដាក់​លាង​សម្អាត​បន្ទប់ទឹក និង​ជូត​សម្អាត​ដោយ​ទឹក​អាល់កុល ឬ ទឹកសាប៊ូ​ចំពោះ​កន្លែង​ដែលមាន​ការ​ប៉ះពាល់​ច្រើន​

– ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​ប្រមូល​កាកសំណល់ ដោយ​ត្រូវ​ដាក់ពង្រាយ​ចុង​សំរាម​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រូវ​ពាក់​ស្រោមដៃ ឬ ប្រើប្រាស់​ប្រដាប់​ចាប់​ប្រមូល​សំរាម​ជានិច្ច – ចៀសវៀង​ការទទួល​ទាន​អាហារ​ជុំគ្នា ក្រៅពី​រង្វង់​សាច់ញាតិ​-​ក្រុមគ្រួសារ ឬ អ្នក​នៅក្នុង​ទី​សំណាក់ ជាមួយគ្នា និង​លើកទឹកចិត្ត​ឱ្យ​វច​ខ្ចប់​អាហារ​មកពី​គេហដ្ឋាន​រៀងៗ​ខ្លួន សម្រាប់​ទទួលទាន​នៅក្នុង អំឡុងពេល​ប្រកប​អាជីវកម្ម​ក្នុង​បរិវេណ​ផ្សារ​។​

– ប្រសិនបើ​មាន​អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ អតិថិជន ឬ ជនណាម្នាក់​ដែល មាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ មាន​បញ្ហា​សុខភាព ដូចជា ក្ដៅខ្លួន ក្អក​-​កណ្ដាស់ ផ្ដាសាយ ពិបាក​ដក ដង្ហើម ឬ រោគសញ្ញា​ផ្សេងទៀត គណៈកម្មការ​ផ្សារ ត្រូវ​ហៅ​ទូរ​សព្ទ​ទៅកាន់​លេខ ១១៥ និង ទំនាក់ទំនង​មក​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក ហើយ​ត្រូវ​រាយការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​បន្ទាន់​។​

ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ទីរ សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ចុះ​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន​ផ្សារកណ្តាល សំដៅ ធានា​ការអនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​នេះ​។ ក្នុងករណី​រកឃើញថា គណៈកម្មការ​ផ្សារ ឬ បុគ្គល​ណា​ម្នាក់ មិន​ព្រម​សហការ ឬ មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​នេះ ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ៣៧ នាទី មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម