Connect with us

ព័ត៌មានជាតិ

៦​ខែ​ដើមឆ្នាំ​២០២១ មាន​ពលករ​ចំណាកស្រុក​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់​ជាង​១៥​ម៉ឺន​នាក់

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​២៦ ខែកក្កដា នេះ បានបង្ហាញ​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​ការងារ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​អ​.​ប​) សម្រេចបាន​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សម្តេច​ក្រឡាហោម ស ខេង ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រុម​ជំនួយ​កិច្ចការ​ទេសន្តរប្រវេសន៍ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប បាន​ប្រមូល​ទិន្នន័យ​ជាប្រចាំ​របស់​រដ្ឋបាល​រាជធានីខេត្ត នូវ​ចំនួន​ពលករ​វិលត្រឡប់​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ សរុប​ប្រមាណ​៦៣.២៦៩​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​២៧.១៦២​នាក់​។

ជា​មួយ​គ្នា​នេះ​ដែរ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ប្រចាំខែ ចំពោះ​ពលករ​ចំណាកស្រុក ត្រឡប់​មកពី​ក្រៅប្រទេស​វិញ ទាំង​ស្របច្បាប់ និង​មិន​ស្របច្បាប់ សរុប​ចំនួន​១៥០.៨៨៥​នាក់ ដែល​ក្នុងនោះ មាន​ស្ត្រី​៥៤.៥៥៦​នាក់ និង​អនីតិជន​៥៦៤​នាក់ មាន​ស្រី​១៥៧​នាក់​។​

សម្តេច​ក្រឡាហោម ស ខេង អះអាងថា រយៈពេល​ដូចគ្នានេះ​ដែរ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៦ បាន​ធ្វើ​ការងារ​បង្ការ​ទប់ស្កាត់​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ដោយ​ខុសច្បាប់​បាន​ចំនួន​៨២​លើក មនុស្ស​ចំនួន​៥៩៣​នាក់​មាន​ស្ត្រី​១៩៧​នាក់ ជា​អនីតិជន​៣៤​នាក់ ស្រី​០៧​នាក់ ក្នុងនោះ​មាន ខេត្តបាត់ដំបង​ចំនួន​៣០​លើក ខេត្តកោះកុង​ចំនួន​២៧​លើក បន្ទាយមានជ័យ​ចំនួន​៨​លើក តាកែវ​ចំនួន​៩​លើក និង​ស្វាយរៀង​ចំនួន​៥​លើក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម