Connect with us

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី លី ធុជ ៖ សម្ដេច​តេ​ជោ មិន​ត្រឹមតែ​ស្វែងរក​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយសង្គ្រោះ​ជីវិត​ប្រជា​ពលរដ្ឋ​កម្ពុជា​ទៀត

បានផុស

នៅ

ស្វាយរៀង ៖ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​លើ​កឡើង​ថា «​សម្ដេច​តេ​ជោ មិន​ត្រឹមតែ​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​រួចផុត​ជំងឺ​កូ​វីដ​-១៩​ទៀត​» កាល​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ដែល លោក​ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញ​ចុះ​ពិនិត្យ និង​លើក​ទឹកចិត្ត​ដល់​សកម្មភាព​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្រុង​បាវិត នៅ​មណ្ឌល​វិទ្យាល័យ​ជី​ភូ និង​វិទ្យាល័យ​បាវិត ព្រមទាំង​បាន​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក ស៊ុយ ជី​ហ៊ាង ប្រធាន​ក្រុមការងារ​សង្កាត់​ច្រកម្ទេស​, លោក ហូ វុទ្ធី ប្រធាន​ក្រុមការងារ​សង្កាត់​ព្រៃ​អ​ង្គុ​ញ​, លោក គាំ រី​បូ​ន ប្រធាន​ក្រុមការងារ​សង្កាត់​បាទី​, លោក លឹម សៀង​ហេង អភិបាលក្រុង និង​ក្រុមប្រឹក្សា​សង្កាត់​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​វ៉ាក់សាំង​បង្ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ដោយ​ឥតគិតថ្លៃ ដែល​លោក​ទេសរដ្ឋមន្ត្រី បាន​ចាត់ទុកថា «​វ៉ាក់សាំង​សម្តេច​តេ​ជោ គឺជា​វ៉ាក់សាំង​ជីវិត​» ជួយ​បងប្អូន​អោយ​រួច​ផុតពី​ជំងឺ​ចង្រៃ​នេះ​។

ក្នុងនាម​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រុម​គ្រូពេទ្យ​មកពី​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ដែល​បាន​បញ្ជូន​ក្រុម​គ្រូពេទ្យ​មកជួយ​ចាក់​វ៉ាក់សាំង​នៅ​ក្រុង​បាវិត ព្រមទាំង​បាន​ជំរុញ​ឲ្យ​ឪពុកម្ដាយ​ទាំងអស់​ត្រូវ​នាំ​កូន​ដែលមាន​អាយុ​ចាប់ពី ១២-១៧ ឆ្នាំ មកចាក់​វ៉ាក់សាំង​ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២១ ឲ្យ​បាន​គ្រប់ៗ​គ្នា តប​តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ដឹងគុណ និង​កតញ្ញូតាធម៌​ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយសង្គ្រោះ​ដល់​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា​ទៀតផង​។

ទន្ទឹម​នឹង​នោះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ព្រមទាំង​ចែក​គ្រឿង​ឧបភោគ​បរិភោគ​និង​ថវិកា​ជូន​ដល់​គ្រួសារ​ក្រីក្រ (​ក្រ​១ និង​ក្រ​២) ចំនួន​៥០​គ្រួសារ ដែល​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក គ្រឿង​ឧបភោគ​បរិភោគ​ទាំងនោះ​រួមមាន​អង្ករ​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​, មី​, ម៉ាស់​, ត្រីខ និង​ថវិកា​មួយចំនួន​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម