Connect with us

ព័ត៌មានជាតិ

សូម​ប្រយ័ត្ន​កើត​ជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម

បានផុស

នៅ

​គ្រាប់​ឈាមក្រហម​មានមុខ​ងារ​ដឹក​អុកស៊ីហ្សែន​សម្រាប់​ផ្គត់ផ្គង់​និង​ចិញ្ចឹម​គ្រប់​សរីរាង្គកាយ​រប​ស់មនុស្ស​។ វា​ត្រូវបាន​ផលិត​ចេញពី​ខួរឆ្អឹង​ក្រោម​ឥទ្ធិពល​នៃ​ការរួម​ផ្សំ​របស់ អ័រម៉ូន​និង​អង់​ហ្ស៊ី​ម​មួយចំនួន​ដែលមាន​នៅក្នុង​សរីរាង្គ​ផ្សេងៗ​។ កង្វះ​គ្រាប់​ឈាមក្រហម​គឺជា​មូលហេតុ ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សុខភាព​និង​អាច​បង្កឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។​

Iron-deficiency Anemia: Symptoms, Causes, Types, diet, and treatment - Dr.  B. Lal Clinical Laboratory Pvt Ltd
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– ស្លេកស្លាំង​ខុសពី​ធម្មតា​

– ហេវ​ហត់ អស់កម្លាំង ល្ហិតល្ហៃ​

– ឧស្សាហ៍​វិលមុខ ធេងធោង ឈឺក្បាល​

Anemia Teeth Symptoms: Can Iron Deficiency Affect Your Oral Health?

– ហ៊ឹង​ត្រចៀក​

– ស្រវាំងភ្នែក​

– ញ័រ​ដើមទ្រូង បេះដូង​លោត​ញាប់ ចុក​ទ្រូង​

– ដង្ហក់ ឆាប់​ហត់ ខុសធម្មតា​

២) មូលហេតុ​៖

​ក​) ការបាត់​បង់គ្រាប់​ឈាមក្រហម​ដោយសារ​៖

– ការ​ហូរឈាម​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ របួស ការហូរ​ឈាម​តាម​សរីរាង្គ​នានា ក្នុង​និង​ក្រៅ​ខ្លួន ។​ល​។​

– ជំងឺ​គ្រាប់​ឈាមក្រហម (Hemoglobinopathy) ធ្វើឲ្យ​គ្រាប់​ឈាម​មិនមាន​គុណភាព និង​ងាយ​បែក​ខូច​

– ការ​រលាក​ផ្សេងៗ ដោយសារ​បាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬ ពពួក​ផ្សិត​

– ចំពោះ​ស្ត្រី​អាច​បណ្តាលមកពី​វិបត្តិ​អ័រម៉ូន ដែល​ធ្វើឲ្យ​មានការ​ធ្លាក់ឈាម​រដូវ​ច្រើន និង​យូរ​ខុសពី​ប្រក្រតី​

– ស្ត្រី​មានគភ៌​

Pregnancy and Coronavirus: 5 Facts You Need to Know | Keck Medicine of USC

​ខ​) ការផលិត​គ្រាប់​ឈាមក្រហម​ថយចុះ​៖

– ជំងឺ​ខ្សោយ​ខួរឆ្អឹង​ដែល​បណ្តាលមកពី​សារជាតិ​ពុល​មួយចំនួន​ដូចជា​សំណ​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​ដំណាំ​ផ្សេងៗ​ការប្រើប្រាស់​ឱសថ​ព្យាបាល​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ជាពិសេស​ថ្នាំ​ផ្សះ​។​

– កង្វះ​អាហារូបត្ថម្ភ​ផ្សេងៗ​ដូចជា ខ្វះ​ជាតិ​ដែក ខ្វះ​វីតាមីន B12 ។​ល​។​

– ជំងឺ​ក្រពេញ អ័រម៉ូន​ទី​រ៉ូ​អ៊ី​ដ Hypothyroïdie

– ជំងឺ​ខ្សោយតម្រងនោម (Kidney failure)

– ជំងឺមហារីក​គ្រាប់​ឈាម​

– ជំងឺមហារីក​ផ្សេងៗ​។​

៣) ដំណោះស្រាយ​៖

​លោកអ្នក​គួរតែ​មក​ពិគ្រោះ​ជំងឺ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​រក​ពី​មូលហេតុ​នៃ​ជំងឺ​បង្ក​ពិតប្រាកដ តាមរយៈ​ការធ្វើ​តេស្ត​ឈាម​ឬ​ករណីខ្លះ​អាច​នឹង​ឈានទៅដល់​ការ​បឺត​ខួរឆ្អឹង​យកទៅ​ពិ​និត្យនៅ​មន្ទីរ​ពិសោធ​ន៏​ដើម្បី​ឈានទៅរក​ការព្យាបាល​ដ៏​ត្រឹមត្រូវ​។​

​ចំពោះ​ការព្យាបាល​កង្វះ​គ្រាប់​ឈាមក្រហម​មិនមែន​គ្រាន់តែ​ជាការ​ដាក់បញ្ចូល​ឈាម​ឬឲ្យ​ថ្នាំ​ជាតិ​ដែក​នោះទេ​។ ការធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ​និង​ព្យាបាល​ទៅតាម​មគ្គុទ្ទេសក៍​ព្យាបាល​ជាស​កល​(Universal Guideline) ទើប​អាចឲ្យអ្នកជំងឺ​ទទួលបាន​នូវ​ការ​ជាសះស្បើយ​បាន​។ រកឃើញ​ទាន់ពេល ព្យាបាល​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ ឆាប់​ជាសះស្បើយ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម២ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម