Connect with us

ព័ត៌មានជាតិ

លោក អ៊ូ ច័ន្ទរ័ត្ន គ្រោងយកថ្ងៃទី២៣ ខែតុលា ដើម្បីធ្វើសមាជគណបក្សកែទម្រង់កម្ពុជា

បានផុស

នៅ

ប្រសិនបើទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ហើយស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩បានស្ងប់ស្ងាត់ គណបក្សកែទម្រង់កម្ពុជា នឹងយកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដើម្បីរៀបចំសមាជគណបក្ស។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់កម្ពុជាថ្មីនាព្រឹកទី២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា យើងមានគម្រោងធ្វើសមាជនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ប៉ុន្តែយើងមិនទាន់ដឹងថា ទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ ឬយ៉ាងណានោះទេព្រោះថ្ងៃ២៣ ខែតុលា ទាក់ទងនឹងបុណ្យជាតិ បើទោះបីជារាជរដ្ឋាភិបាលបានដកចេញពីថ្ងៃឈប់សម្រាកក៏ដោយ ប៉ុន្តែក៏នៅតែជាថ្ងៃបុណ្យជាតិដដែល ហើយមួយទៀតមិនដឹងថា ដល់ពេលនោះ ស្ថានភាពការីកដើរនៃជំងឺកូវីដ១៩ បានស្រាកស្រាន ឬយ៉ាងណានោះទេ ប្រសិនបើការរីករាលដាលនេះ នៅតែបន្តក៏យើងមិនអាចធ្វើបានដែរ ហើយនេះជាបញ្ហាដែលយើងកំពុងតែបារម្ភ។

ទាក់ទងដល់ការដាក់ឯកសារដើម្បីសុំចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា យើងកំពុងរៀបចំស្នាមមេដៃ និងចុះហត្ថលេខាលើឯកសារផ្សេងៗ ដើម្បីដាក់ជូនទៅក្រសួងមហាផ្ទៃ តែយើងមិនទាន់បានកំណត់ថា នឹងដាក់ទៅថ្ងៃណានោះទេ គ្រាន់តែអាចបញ្ជាក់ថា នៅចុងសប្តាហ៍នេះ។ លោកថា មកដល់ពេលនេះ យើងមានស្នាមមេដៃគ្រប់គ្រាន់ហើយ តែកំពុងកែសំរួលលក្ខន្តិកៈមួយចំនួន មុននឹងដាក់ជូនទៅក្រសួងមហាផ្ទៃ។

ចំពោះរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់គណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានអះអាងថា រហូតមកដល់ពេលនេះយើងមិនទាន់អាចជម្រាបពីរចនាសម្ព័ន្ធរបស់គណបក្សបានទេ ដោយសារតែយើងមិនទាន់រៀបចំគណៈកម្មាធិការនាយកបាននៅឡើយ គ្រាន់តែថា លោកបានស្នើសុំទៅលោក ប៉ុល ហំម ដើម្បីធ្វើជាប្រធាន ហើយលោក ប៉ុល ហំម ក៏បានទទួលយកសំណើនេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ បង្កើតគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ “គកក” និងមានឈ្មោះជាអក្សឡាតាំង “CAMBODIA REFORM PARTY” ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ប៉ុន្តែដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សត្រូវរៀបចំបែបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គណបក្សកែទម្រង់កម្ពុជា ត្រូវបានបង្កើតដោយលោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ និងបក្ខពួក ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិ នៅឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ បន្ទាប់ពីអស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

ព័ត៌មានជាតិ៣៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម