Connect with us

ព័ត៌មានជាតិ

បុរសអ្នកជិតខាងម្នាក់ហៅជន​រង​គ្រោះ​ឲ្យជួយធ្វើការក្នុងផ្ទះ បែរជាចាប់រំលោភ តែមិនបានសម្រេចវាយនាងសន្លប់រួចគេចខ្លួន

បានផុស

នៅ

បុរសជាអ្នកជិតខាងម្នាក់ បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ បែរជាមានគំនិតចាប់បង្ខំរួមភេទ លុះជន​រងគ្រោះជាកុមារីអាយុ១៤ឆ្នាំមិនព្រម ជនបង្កបានវាយឱ្យសន្លប់រួចគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើង​កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២១ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា លុះមកដល់វេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ ហើយក៏ចាប់ផ្តើមដើររកជនរងគ្រោះ។ បន្ទាប់មកអ្នកជិតខាងបានឮសំឡេងស្រែករកជំនួយ មកពីក្នុងផ្ទះជនសង្ស័យក៏បាននាំគ្នាគាស់បើកទ្វារ ហើយឃើញជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ជាច្រើនកន្លែង នៅលើផ្នែកក្បាល និងដងខ្លួន។ពេលឃើញដូច្នេះ ក្រុមគ្រួសារក៏បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗតែម្តង។

បន្ទាប់ពីតើតហេតុ ករណីនេះបានឮដល់អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយក៏បានបញ្ជូន ក្រុមការងារស៊ើបអង្កេត បទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ចុះទៅពិនិត្យ។  អង្គភាពការពារកុមារ (CPU) និងផ្តល់ជំនួយទៅដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងរយៈពេលដែលព្យាបាលនៅក្នុងរាជធានី។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ក្រសួងមហាផ្ទៃ, និងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានបង្កើតក្រុមការងារចម្រុះ GOLF21ហើយបានស្គាល់ អត្តសញ្ញាណជនល្មើសហើយដូច្នេះក្រុមការងារកំពុងស្វែងរក ចាប់ខ្លួនជនសង្ស័យ។

លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានថ្លែងបញ្ជាក់ថា” ជូនសម្រាប់ជនល្មើស ប្រសិនបើកំពុងតែអានសារនេះ ខ្ញុំណែនាំឲ្យមកប្រគល់ខ្លួន ដល់សមត្ថកិច្ចតាមសម្រួល ព្រោះក្រុមការងារយើង នឹងធ្វើគ្រប់យ៉ាង ដើម្បីស្វែងរកអ្នកហើយ ការឃាត់ខ្លួនវាគ្រាន់តែជារឿងមុនឬក្រោយប៉ុណ្ណោះ”៕ ដោយៈ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម