បញ្ជូនជនសង្ស័យលួចខួងរ៉ែមាស​ ១៥ នាក់ទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យលួចខួងរ៉ែមាស​ ១៥ នាក់ទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង

បានផុស

នៅ

តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជូនសំណុំរឿងជនសង្ស័យចំនួន១៥នាក់ ករណីខួងរណ្ដៅរ៉ែខុសច្បាប់ ទៅចៅក្រមស៊ើបសួរនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងជាអ្នកនាំពាក្យអយ្យាការផងនោះបានបញ្ជាក់ប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី ២៧ ខែកក្កដា ២០២១ ថា ជនសង្ស័យពាក់ព័ន្ធសំណុំរឿងប្រើសម្ភារៈខួងរុករករ៉ែខាងអយ្យការបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ។ ពាក់ព័ន្ធករណីនេះលោកសុំមិនលម្អិតប្រាប់ដល់ អ្នកសារព័ត៌មានទេ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាអាវុធហត្ថខេត្តក្រោមការដឹកនាំសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥កក្កដានេះ បានបន្តចុះពិនិត្យទីតាំងរណ្ដៅរ៉ែ៣កន្លែង នៅចំណុចខាងលើនោះថែមទៀត។ មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថាការចុះបង្ក្រាបអាជីវកម្មរ៉ែមាសល្មើសច្បាប់ទាំង៣ទី តាំងនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធជាច្រើននាក់បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងប្រធានគណៈកម្មាធិ ការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិនិងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តដែលមានការសម្របសម្រួលពី​ លោក ជា សុភ័ក្ដ្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នាដោយនៅថ្ងៃទី២៤ ខែកក្កដាបង្ក្រាបនៅ​ ភូមិអន្លុងស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ចាប់ខ្លួនមនុស្សបាន៧នាក់ដែលជនល្មើសបានកំពុងធ្វើសកម្មភាពបើកការដ្ឋានខួងអណ្តូងរករ៉ែចំនួន៣ កន្លែង។ ដោយឡែក នៅថ្ងៃទី២៥ ខែកក្កដានេះចំណុចភូមិចម្ការលើ ឃុំចម្ការលើ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។

សមត្ថកិច្ចបានអះអាងថា ទីតាំងនេះបានធ្វើអាជីវកម្មរ៉ែ ដោយលួចលាក់ និងដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែដោយគ្មានច្បាប់អនុញ្ញាត។ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបន្ត រុករកម៉ាស៊ីនខួងនិងសម្ភារបម្រើឲ្យមធ្យោបាយបទល្មើសខុសច្បាប់បន្ថែមទៀតផងដែរ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕

ដោយ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services